[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការប្រទះឃើញនៅរូបភាពរថយន្ត MAXUS G90 ដែលបានទទួលការអាប់ឌេតទៅលើប៉ាណាមុខដូចទៅនឹងរថយន្ត MAXUS G20 PLUS Special Edition ជាមួយរូបរាងធំជាងមុន។
សម្រាប់រថយន្ត MAXUS G90 ជាម៉ូដែលខ្ពស់បំផុតត្រូវបានចាត់ថ្នាក់ជា MPV ស៊េរី G ខ្នាតធំរបស់ម៉ាកយីហោ ដែលមានប្រវែងសរុប ៥,២៨០ ម.ម, ទទឹង ១,៩៩៨ ម.ម, កំពស់ ១,៨៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,២០០ ម.ម។
ចំពោះផ្នែកខាងក្រៅ រថយន្ត MAXUS G90 មានបំពាក់ជាមួយថាសកង់ទំហំ ១៨-១៩ អ៊ីញ, ដំបូលពណ៌ខ្មៅ, កញ្ចក់ចំហៀងពីរពណ៌, ចង្កៀងក្រោយរត់កាត់ពីផ្នែកម្ខាងទោផ្នែកម្ខាង ជាមួយនឹងឡូហ្គោ MAXUS និងកាងខាងមុខដ៏ប្រណិត។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបាន ២៣៤ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ពីក្រុមហ៊ុន Essen របស់ប្រទេសជប៉ុន។ ខណៈ ព័ត៌មានលម្អិតបន្ថែមទៀតនៅមិនដឹងនៅឡើយ៕