បែកធ្លាយរូបភាពរូបរាងឡានថ្មីរបស់ Lincoln ស្អាតមិនធម្មតា

រូបភាពដំបូងនៃរថយន្ត Lincoln Zephyr ស៊េរីឆ្នាំ២០២៣ ក្នុងនាមជាផលិតផលសម្រេចត្រូវបានចេញផ្សាយលើអនឡាញមុនការប្រកាសចេញជាផ្លូវការនៅកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou នៃប្រទេសចិន។

រូបភាពបានបង្ហាញថារថយន្ត Lincoln Zephyr នេះគឺមានការឌីហ្សាញរូបរាងស្រដៀងនឹងរថយន្ត Concept ឈ្មោះថា Zephyr Reflection ខ្លាំងមែនទែន ដោយចំណុនទាក់ទាញរបស់វាគឺការឌីហ្សាញផ្ទាំងប៉ាណាខាងមុខតែម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មានចិនបានផ្សព្វផ្សាយថារថយន្តនេះគឺមានប្រវែង ៤៩៨២ម.ម ទទឹង ១៨៦៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៩៣០ម.ម ជាមួយកម្ពស់ ១៤៨៥ម.ម ផងដែរ ដែលធ្វើឲ្យរថយន្តនេះមានទំហំធំគួរសម​សម្រាប់​រថយន្តកៅអីពីរជួរ។

Zephyr Reflection
Zephyr Reflection

រថយន្តនេះរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ២,០លីត្រ ប្រភេទ Turbo ដែលអាចផលិតកម្លាំងបាន ២៣៨សេះ ហើយ​វាប្រើប្រាស់ប្រព័ន្ធបើកបរកង់មុខ ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ គួរដឹងថាដំណឹងលម្អិតផ្សេងទៀតអំពីរថយន្តនេះ រំពឹងថានឹងបង្ហាញចេញនៅថ្ងៃទី១៩ ខែវិច្ឆិកា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម