ប្រទេសថៃចាប់អារម្មណ៍ប្រើប្រាស់រថយន្តប្រភេទ Hybrid ច្រើនជាងរថយន្តអគ្គិសនីសុទ្ធ

[បរទេស] យោងតាមការសិក្សារបស់ Global Automotive Consumer Study ឆ្នាំ ២០២៤ បានរកឃើញថា ភាគរយនៃប្រជាជនថៃ មានចំណាប់អារម្មណ៍ក្នុងការទិញរថយន្តអគ្គិសនីសុទ្ធបានធ្លាក់ចុះពី ៣១% មកនៅត្រឹម ២០% នៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ ពួកគេមានការចាប់អារម្មណ៍លើរថយន្តកូនកាត់ HEVs បានកើនឡើងពី ១០% ដល់ ១៩% ខណៈ រថយន្តម៉ាស៊ីនចំហេះក្នុងបានធ្លាក់ចុះជាលំដាប់ពី ៣២% ដល់ ៣៦% ។

លើសពីនេះ មិនត្រឹមតែប្រជាជនថៃបាត់បង់ចំណូលចិត្តសម្រាប់រថយន្តអគ្គិសនីសុទ្ធ BEV នោះទេ និន្នាការនេះក៏កំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងចិនផងដែរ ប៉ុន្តែផ្ទុយពីសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី ដែលជាកន្លែងចំណូលចិត្តសម្រាប់រថយន្តចហេះក្នុងកំពុងងើបឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលវិភាគមូលហេតុដែលប្រជាជនថៃជ្រើសរើសរថយន្តអគ្គិសនីសុទ្ធមាន ៧៣% ដោយសារចង់ ផ្តោតទៅលើការសន្សំលើថ្លៃប្រេងឥន្ធនៈ និង ៧៣% ជ្រើសរើស HEVs ចង់សន្សំលើថ្លៃប្រេងឥន្ធនៈ ខណៈ ក្នុងចំណោមអ្នកដែលជ្រើសរើសរថយន្តម៉ាស៊ីនចំហេះក្នុង ៧៨% ចង់ជៀសវាងការព្រួយបារម្ភអំពីការសាកថ្ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម