
ការនាំចេញរថយន្តដែលប្រើរួចមកកាន់បណ្តារទីផ្សារដែលគេហៅថា grey market បានក្លាយជាផ្នែកមួយដែលមានការរីកចម្រើនលឿនខ្លាំងបំផុតសម្រាប់ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។ និយតករបានកំណត់អត្តសញ្ញាណដែលក្រុមហ៊ុនមួយចំនួនបាននាំចេញរថយន្តថ្មីទៅកាន់ទីផ្សារតាមបណ្តារប្រទេសផ្សេងៗក្រោមការចុះបញ្ផីជារថយន្តមួយទឹកដែលប្រើរួច និងមានករណីផ្សេងទៀតនៃការនាំចេញរថយន្តកែច្នៃដែលមិនមានប្រភពឬការបញ្ជាក់ច្បាស់លាស់។ ការកែប្រែបទប្បញ្ញត្តិនេះគឺចង់ធ្វើឱ្យបច្ចុប្បន្នភាពនៃការលុបបំបាត់ការនាំចេញរថយន្តខុសច្បាប់ និងធ្វើឱ្យនីតិវិធីនៃទីផ្សារនាំចេញរថយន្តមានលក្ខណៈស្តង់ដារ។

ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2026 នេះតទៅ យានយន្តដែលបានចុះបញ្ជីតិចជាង180ថ្ងៃ អាចនាំចេញបានលុះត្រាតែក្រុមហ៊ុនផលិតរថយន្តផ្តល់ការបញ្ជាក់ជាផ្លូវការអំពីលទ្ធភាពនៃផ្នែកសេវាកម្មក្រោយពេលលក់នៅក្នុងប្រទេសគោលដៅដែលនាំចេញទៅ។ អាជ្ញាប័ណ្ណនាំចេញនឹងមិនត្រូវបានអនុញ្ញាត្តិដោយគ្មានឯកសារបញ្ផាក់ត្រឹមត្រូវនោះទេ។ ការផ្លាស់ប្តូរទម្រង់បែបបទថ្មីនេះត្រូវបានធ្វើឡើងដើម្បីការពារដល់អ្នកប្រើប្រាស់ ព្រមទាំងធានានូវគុណភាពផលិតផល និង ការពង្រឹងបណ្តាញចែកចាយរថយន្តផ្លូវការទៅកាន់ទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ជាលទ្ធផល យានយន្តដែលមិនត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនផលិតដែលមានការអនុញ្ញាតត្រឹមត្រូវ ឬ តាមរយៈអ្នកចែកចាយផ្លូវការ នឹងត្រូវប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយអាចលែងមានសិទ្ធក្នុងការនាំចេញស្របច្បាប់ទៅកាន់ទីផ្សារផ្សេងៗដូចជាប្រទេសកម្ពុជាជាដើមផងដែរ។
បទប្បញ្ញត្តិថ្មីនេះនឹងនាំមកនូវសារដ៏សំខាន់មួយសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជាដូចជា៖ ការជ្រើសរើសទិញរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃនិងមានសុវត្ថិភាពបំផុត ព្រមទាំងជាភស្តុតាងនៃការវិនិយោគដ៏ត្រឹមត្រូវសម្រាប់ពេលបច្ចុប្បន្ននិងនាពេលអនាគត។ យានយន្តដែលបានទិញតាមរយៈបណ្តាញក្រុមហ៊ុនលក់ផ្លូវការ ដែលមិនមែនជាផ្នែកនៃទីផ្សាររថយន្តមួយទឹក (grey market) គឺបានអនុវត្តន៏យ៉ាងត្រឹមត្រូវតាមស្តង់ដាររបស់ក្រុមហ៊ុនផលិតរថយន្ត និងមានបទប្បញ្ញត្តិអន្តរជាតិយ៉ាងពេញលេញស្របច្បាប់។ ការទិញរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការដូចជាក្រុមហ៊ុន Leapmotor គឺជាជម្រើសដ៏ត្រឹមត្រូវ ព្រោះក្រុមហ៊ុនតែងតែផ្តល់នូវអត្ថប្រយោជន៍និងទំនុកចិត្តខ្ពស់ដូចខាងក្រោម ដែលអ្នកលក់តាមហាងទីផ្សារមួយទឹក(grey market) មិនអាចធានាបាន។

- គ្រឿងបន្លាស់សុទ្ធ100%៖ គ្រប់គ្រឿងបន្លាស់ទាំងអស់គឺជាគ្រឿងបន្លាស់ដើមនាំចូលពីរោងចក្រផលិតរថយន្ត និង ត្រូវបានអនុម័តដោយរោងចក្រអន្តរជាតិ ដែលធានានូវសុវត្ថិភាព គុណភាព និង ដំណើរការរយៈពេលវែង។
- អ្នកជំនាញបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ៖ រថយន្តថ្មីរបស់អ្នកត្រូវបានផ្តល់សេវាកម្មដោយបុគ្គលិកជាងជំនាញផ្នែកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និង អនុវត្តតាមស្តង់ដារសេវាកម្មអន្តររបស់ម៉ាកយីហោនីមួយៗ។
- ការធានាពីរោងចក្រផលិតរថយន្ត៖ ក្រុមហ៊ុនរថយន្តលក់ផ្លូវការបានភ្ជាប់មកជាមួយការធានាត្រឹមត្រូវពីរោងចក្រផលិតដែលមានសុពលភាព និង ផ្តល់នូវសន្តិសុខផ្លូវចិត្តរយៈពេលវែងក្នុងពេលបើកបរ។
- ការដំឡើងភាសា និង ប្រព័ន្ធ system អាប់ឌែត៖ រថយន្តថ្មីត្រូវបានលក់ចេញជាមួយនឹងការកំណត់ភាសា កម្មវិធីរថយន្ត(software) និង ប្រព័ន្ធព័ត៌មានកម្សាន្តដ៏ត្រឹមត្រូវដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាសកល ដែលហាងលក់រថយន្តមួយទឹកគឺមិនអាចធ្វើបានដូចក្រុមហ៊ុនផ្លូវការ។
- ការថែទាំឬជួសជុលក្រោយពេលលក់(After-sale Support)៖ ក្រុមហ៊ុនលក់រថយន្តផ្លូវការបានផ្តល់ការថែទាំនិងជួសជុលក្រោយពេលលក់យ៉ាងពេញលេញ និង ធានាថារថយន្តរបស់អ្នកត្រូវបានគ្របដណ្តប់ក្រោមការអាប់ដេតsystem ឬ ទទួលសេវាកម្មផ្សេងៗ។

ដូច្នេះ ជាមួយច្បាប់ថ្មីដែលប្រទេសចិនបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញរថយន្តសម្រាប់ទីផ្សាររថយន្តមួយទឹក នឹងកាន់តែមានហានិភ័យសម្រាប់ហាងលក់រថយន្តដែលមិនមានឯកសារបញ្ផាក់ត្រឹមត្រូវ ដោយប្រឈមមុខនឹងបញ្ហាដូចជាកង្វះការធានាលើគុណភាព កង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ ការផ្តល់សេវាកម្មអាប់ឌែតកម្មវិធីsoftwareរថយន្ត និងអាចមានតម្លៃហាងឆេងលក់ចេញបន្តមិនទៀងទាត់។ ដូច្នេះ ការជ្រើសរើសរថយន្តថ្មីពីក្រុមហ៊ុនលក់រថយន្តផ្លូវការដូចជា Leapmotor ជាឧទហរណ៏គឺមានន័យថា ការជ្រើសរើសសន្តិភាពផ្លូវចិត្តក្នុងការប្រើប្រាស់ ការទទួលនួវបទពិសោធន៍ភាពជាម្ចាស់រថយន្តដែលអាចទុកចិត្តបានពីក្រុមហ៊ុនផ្លូវការ តម្លៃហាងឆេងមានទីផ្សារល្អ និងមានសុវត្ថិភាពរយៈពេលវែង។

ក្រុមហ៊ុន Leapmotor នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តមានគុណភាព តម្លៃសមរម្យ និង ការជឿទុកចិត្តរបស់អតិថិជនក្នុងនាមខ្លួនជាក្រុមហ៊ុនលក់រថយន្តផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ជ្រើសរើសរថយន្តពីក្រុមហ៊ុនផ្លូវការ ដែលមិនមែនជាការនាំចូលមិនត្រឹមត្រូវពីទីផ្សាររថយន្តមួយទឹក គឺជាការធានានូវ បទពិសោធន៍បើកបរដែលមានសុវត្ថិភាព និងគ្មានការព្រួយបារម្ភ។



























