រថយន្ត Honda Civic ស៊េរីឆ្នាំ ២០២២ ដែលនឹងមានការផ្លាស់ប្ដូររូបរាងថ្មី ត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយមានការឃ្លុំបេបិទបាំងការឌីហ្សាញយ៉ាងប្រុងប្រយ័ត្នបំផុត។
យ៉ាងណាក្ដីគេអាចឃើញថាផ្នែកខាងមានផ្ទាំងប៉ាណាដែលមានទទឹងវែង មានអមដោយអំពូលភ្លើងរាងទាញទៅខាងក្រោយ និងមានភ្លើងបំភ្លឺពេលថ្ងៃយ៉ាងទាក់ទាញ។ ចំណែកខាងក្រោយវិញមានបំពាក់អំពូលឲ្យសញ្ញាដែលមានរចនាបថខុសពីមុនផងដែរ។
គួរដឹងថារថយន្ត Civic ជំនាន់ថ្មីនេះ ធ្លាប់បានបង្ហាញរូបរាងម្ដងដែរ តាមរយៈរូបភាពប៉ាតង់ដែលបានលេចចេញកាលដើមឆ្នាំកន្លងទៅ។ រូបភាពប៉ាតង់ និងរូបភាពដែលគេថតបានពេលបើកបរសាកល្បងឃើញថាមានលក្ខណៈដូចគ្នាខ្លាំង។
Honda បានឲ្យដឹងថារថយន្ត Civic Prototype ដែលជាប្រភេទផលិតផលគំរូនៃរថយន្ត Civic ថ្ងៃអនាគតនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី១៧ ខែវិច្ឆិកា ហើយផលិតផលសម្រេចនោះនឹងបញ្ចេញលក់លើទីផ្សារក្នុងអំឡុងឆ្នាំ ២០២១៕