[ទីផ្សារបរទេស] កាលពីថ្ងៃ ២៣ ខែធ្នូ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការបញ្ចេញនៅវីដេអូ Teaser រថយន្ត ID.Buzz នឹងត្រៀមចេញលក់ជាផ្លូវការនៅថ្ងៃទី៦ ខែមិនាខាងមុខនេះ។ ខណៈពេលថ្មីៗនេះរថយន្តនេះត្រូវបានប្រទះឃើញរថយន្តនេះនៅស្ថានីយ៍សាកថ្មសាធារណៈដោយ Yotuber ជនជាតិន័រវេសដ៏ពេញនិយមគឺលោក Bjørn Nyland ដែលបានបានចតនៅជិតរថយន្តគាត់ ខណៈពេលដែលលោកកំពុងសាកថ្មរថយន្តរបស់ខ្លួន។
2022 is coming soon: the year of the new #VWIDBuzz! ?
Buckle up and catch a first glimpse! #WayToZero #VolkswagenWayToZero #idbuzz #volkswagen #vw #vwn #vwnutzfahrzeuge #vwcv pic.twitter.com/o3IQN6ORYU
— Volkswagen News (@volkswagen) December 23, 2021
ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ធ្លាប់បានចែករំលែករូបភាពនៃគំរូដើមជាមួយនឹងការបិទបាំងតួខ្លួន ហើយខណៈពេលដែលរថយន្តបានការពារពីការមើលឃើញនៅខាងក្នុងកាប៊ីន ប៉ុន្តែមិនអាចលាក់ព័ត៌មានលម្អិតនៃការរចនាផ្នែកខាងក្រៅសំខាន់ៗនោះទេ។ ដោយផ្នែកខាងក្រៅរបស់រថយន្តមានបំពាក់មកជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED ជាដើម។ ខណៈ នៅកន្លែងផ្សេងទៀត លោក Bjørn Nyland បានកត់សម្គាល់ថារថយន្តនេះបំពាក់ជាមួយថាសកង់ទំហំ ២០ អ៊ីញជាមួយនឹងសំបកកង់ 255/45 នៅខាងមុខ និងសំបកកង់ 265/45 នៅខាងក្រោយ ដែលធំទូលាយសម្រាប់រថយន្ត EV នេះ។
Volkswagen នឹងលក់រថយន្ត ID.BUZZ ក្នុងជម្រើសម៉ូឌែលផ្សេងៗជាច្រើន។ ខណៈម៉ូដែល entry-level ទំនងជាប្រើប្រាស់ម៉ាស៊ីនស្រដៀងគ្នាទៅនឹង ID.4 ទាំងស្រុងជាមួយនឹងម៉ូទ័រអគ្គីសនីដែលបំពាក់នៅខាងក្រោយដែលផលិតបានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុន ។
ជាមួយគ្នានេះ សម្រាប់ប្រភេទ AWD ក៏ត្រូវបានគេរំពឹងថាផ្តល់នូវកម្លាំងរួមគ្នាបាន ២៩៥ សេះ និងកម្លាំងរមួល ៤៥៩ ញ៉ូតុនម៉ែត្រ៕