ប្រទះឃើញរថយន្ត Rolls-Royce Ghost 2021 ធ្វើតេស្តគ្រោងឆ្អឹងថ្មី

រថយន្ត​ Rolls-Royce Ghost ស៊េរី​ឆ្នាំ ២០២១ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត​ Nurburgring ក្នុង​ប្រទេស​អាល្លឺម៉ង់។

តាម​រូបភាព​គេ​អាច​មើល​ឃើញ​ថា​រថយន្ត​ម៉ូដែល Ghost ស៊េរី​ថ្មី​នេះ មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ធំ​ដុំ​នោះ​ទេ ដោយ​មាន​ការ​ប្ដូរ​តិច​តួច រួម​មាន​អំពូល​មុខ​ក្រោយ​ដែល​ទំនើប​ជាង​មុន។ ការ​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​លើ​គ្រោង​ឆ្អឹង​ ដែល​ក្រុមហ៊ុន​បាន​ប្ដូរ​មក​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រោង​ឆ្អឹង​ថ្មី​របស់​ Ghost ឆ្នាំ ២០២១ នឹង​ជួយ​បង្កើន​សមត្ថភាព​រក្សា​លំនឹង ហើយ​​អាលុយមីញ៉ូម​ក៏​នឹង​ជួយ​ឲ្យ​រថយន្ត Ghost ជំនាន់​ថ្មី​មាន​ទម្ងន់​ស្រាល​ជាង​មុន​ផង​ដែរ។ ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​​វិញ រំពឹង​ថា​ប្រើ​ម៉ាស៊ីន Twin-Turbo ៦,៦ លីត្រ ១២ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ រថយន្ត​ Rolls-Royce Ghost ជំនាន់​ទី​ពីរ​នេះ នឹង​បង្ហាញ​នៅ​ឆ្នាំ​ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម