[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រទះឃើញរថយន្ត Honda Breeze នៅតាមផ្លួវ បន្ទាប់ពីរូបភាពប៉ាតង់របស់រថយន្ត Honda Breeze ថ្មី បានបញ្ចេញតាមរយៈក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងមានលក់នៅក្នុងខែធ្នូ ឆ្នាំ ២០២២ សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។
តាមរួបភាពនេះ GAC HONDA BREEZE មានកាងខាងមុខទំហំធំពណ៌ខ្មៅ ចង្កៀងមុខប្រភេទ LED តុបតែងជាមួយក្រូម៉េអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កញ្ចក់ចំហៀងតុបតែងជា ២ ពណ៌ ខ្មៅ និងស និងកាងចំហៀងត្រូវបានតុបតែងដោយពណ៌ខ្មៅ។ ខណៈចង្កៀងក្រោយប្រភេទ LED, បំពង់ស៊ីមាំងចំនួន ២ ស្រោបដោយក្រូម៉េ និងថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញជាដើម។
គួរឲ្យដឹងថា រថយន្ត HONDA BREEZE ស៊េរីថ្មីត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម Honda Architecture platform ដែលមានពោងសុវត្ថិភាពចំនួន ៦ ចំនុចជាស្តង់ដារ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ CVT ។ បន្ថែមពីនេះ ម៉ូដែលនេះក៏មានប្រភេទកូនកាត់ hybrid និង PHEV plug-in hybrid ផងដែរ៕