ថ្មីៗនេះ គេប្រមាញ់បានរថយន្ត Nissan Frontier ថ្មី កំពុងធ្វើតេស្តនៅតាមដងផ្លូវ ព្រមទាំងទិដ្ឋភាពកាប៊ីនខាងក្នុងរបស់វាផងដែរ។
គ្រាន់តែក្រឡេកមើលមួយភ្លែត យើងអាចសង្កេតឃើញថា កាប៊ីនខាងក្នុងរបស់វាទំនើបជាងមុន ដោយមានបំពាក់គ្រឿងបរិក្ខាគុណភាពខ្ពស់ ការឌីហ្សាញ និងរៀបចំថ្មី ព្រមទាំងចង្កឹះលេខថ្មី ទៀតផង។
ជាមួយគ្នានេះដែរ Frontier ថ្មី នឹងនៅតែប្រើកុងទ័រប្រភេទទ្រនិច ប៉ុន្តែប្រើអេក្រង់កម្សាន្តប្រភេទ Touchscreen ថ្មី, មានប៊ូតុងចុចបញ្ឆេះម៉ាស៊ីន, ប៊ូតុងជ្រើសរើសប៉ុងពីរ, ប៊ូតុងសារ៉េម៉ាស៊ីនត្រជាក់ Dual-zone, មុខងារកម្តៅកៅអីខាងមុខ និងមុខងារកម្តៅដៃចង្កូត ផងដែរ។
ទោះជាយ៉ាងណា Nissan មិនបាននិយាយអ្វីច្រើនអំពីភីកអាប់នេះឡើយ ប៉ុន្តែគេបានដឹងថា វានឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ V6 កម្លាំង ៣១០សេះ ដែលដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ វានឹងត្រូវផលិតនៅក្នុងទីក្រុង Canton នៃរដ្ឋ Mississippi សហរដ្ឋអាមេរិក ហើយនឹងចេញនៅឆ្នាំក្រោយ៕