ប្រមូលផ្តុំត្រកូល Lamborghinis បើកបរនៅព្រិល ក្នុងកម្មវិធី Accademia winter sports vacation program (មានវីដេអូ)

[បរទេស] បន្ទាប់ពីមានការផ្អាកដោយសារជំងឺរាតត្បាតសកល Covid-19 ខណៈពេលនេះកម្មវិធី Lamborghini Accademia Neve winter sports vacation program បានត្រលប់មកវិញហើយ សម្រាប់អតិថិជនដែលចង់រីករាយជាមួយការបើកបររថយន្តទំនើបលើព្រិល ហើយនឹងទទួលបានការបណ្តុះបណ្តាលខ្លះៗពីអ្នកបើកបរប្រណាំងអាជីពជាដើម។

នៅក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះដែលរៀបចំឡើងនៅទីក្រុង Livigno នៅឯភ្នំ Alps ក្នុងប្រទេសអ៊ីតាលី អ្នកទស្សនា Lamborghini នឹងបានមើលឃើញនៅត្រកូល Huracán រួមទាំង AWD EVO និង RWD STO flagship ក៏ដូចជា Urus ផងដែរ។ ក្រៅពីរថយន្ត SUV របស់ Lamborghini រថយន្តដែលសាកសមបំផុតសម្រាប់ស្ថានភាពនឹងក្លាយជារថយន្ត Off-Road Huracán Sterrato ប៉ុន្តែវាទំនងជានឹងចូលរួមព្រឹត្តិការណ៍នៅឆ្នាំក្រោយ ដោយសាររថយន្តនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកបើកបរប្រណាំងដែលមានជំនាញវិជ្ជាជីវៈមកពី Squadra Corse នឹងណែនាំអ្នកទស្សនាឲ្យស្វែងយល់ពីមហិច្ឆតានៃរថយន្តដែលមានសមត្ថភាពបើកបរខ្ពស់ ដោយជួយពួកគេឲ្យបង្កើនជំនាញបើកបររបស់ពួកគេក្នុងស្ថានភាពព្រិល និងទឹកកក។ ខណៈសីតុណ្ហភាពនឹងមានប្រហែលសូន្យអង្សាសេក្នុងអំឡុងពេលថ្ងៃ និងដក ១០ ដឺក្រេនៅពេលយប់ ។ នេះស្តាប់ទៅដូចជាបរិយាកាសដ៏អាក្រក់ ប៉ុន្តែបន្ទាប់ពីភាពសប្បាយរីករាយនៃការបើកបរបានបញ្ចប់ អតិថិជន Lamborghini នឹងស្នាក់នៅក្នុងសណ្ឋាគារប្រណីត និងរីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋានគុណភាពខ្ពស់។

ទន្ទឹមនឹងនេះ ការបើកបរ “Drivers’ Lab” នៅក្នុង Sant’Agata ដែលជាកម្មវិធីបណ្តុះបណ្តាលផ្លូវការសម្រាប់អ្នកបើកបរ Lamborghini ហាក់ដូចជាមិនងាយស្រួលនោះទេ។ អ្នកដែលប្រាថ្នាចង់ក្លាយជាអ្នកបើក Lamborghini ត្រូវឆ្លងកាត់កម្មវិធីឯកទេសមួយដែលមានម៉ាស៊ីនហ្វឹកហ្វឺនកម្រិតខ្ពស់ ស្កែនកាយវិការ និងការបើកបររបស់ពួកគេ និងអ្នកបង្ហាត់ផ្ទាល់ខ្លួនជួយពួកគេឲ្យមានភាពសមស្របជាមួយនឹងវគ្គ Cryotherapy នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម