យោងតាមការបង្ហោះឡើយនៃទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានបង្ហាញថា សម្រាប់ករណីដែលបានបាត់នូវបណ្ណបើកបរគឺត្រូវបានអនុញ្ញាតអោយស្នើសុំថ្មី ដោយការស្នើសុំនេះត្រូវបានតម្រូវអោយភ្ជាប់មកជាមួយនូវឯសារសំខាន់ៗដូចជា៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
- ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
- លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
- រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក
បន្ទាប់ពីតម្រូវអោយមានភ្ជាប់មកជាមួយឯកសារដូចបានបញ្ជាក់នៅខាងលើហើយនោះ ចំពោះតម្លៃសេវានៃការស្នើសុំទុតិយតាបណ្ណបើកបរនេះវិញគឺត្រូវបានបែកចែកដូចខាងក្រោម៖
- បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០ ០០០រៀល
- បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០ ០០០រៀល
ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ(Hotline)៖ 1275៕