ប្រាក់ចំណេញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ធ្លាក់ចុះ ២៧%

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd ដែលមានខ្នងជាមហាសេដ្ឋី Warren Buffett បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៧,៥% នៅត្រីមាសទី៣ ឆ្នាំ២០២១ របស់ខ្លួន។

គួរឲ្យដឹងថា ក្រុមហ៊ុន BYD បានបង្កើតប្រាក់ចំណេញសុទ្ធចំនួន ១,២៧ពាន់លានយន់ (១៩៨,៥៤ លានដុល្លារអាមេរិក) ក្នុងរយៈពេល៣ខែ ដល់ថ្ងៃទី៣០ ខែកញ្ញា ធ្លាក់ចុះពី ១,៧៥ពាន់លានយ័ន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន BYD ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុន Toyota និងក្រុមហ៊ុន Daimler របស់អាល្លឺម៉ង់ នៅក្នុងប្រទេសចិន បាននិយាយថា ប្រាក់ចំណូលប្រតិបត្តិការបានកើនឡើង ២២% ដល់ ៥៤,៣១ពាន់លានយ័ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ បានលក់រថយន្តសរុបចំនួន ៤៥២ ៧៤៤គ្រឿង ក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើង ៦៣% ធៀបនឹងឆ្នាំមុន ដោយសារតែម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ដ៏ពេញនិយមរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម