បច្ចុប្បន្ននេះ វាមិនមែនជារឿងចម្លែកនោះទេ ដែលយើងអាចប្រទះឃើញរថយន្ត Sedan ប្រភេទ high-performance មានកម្លាំងខ្លាំងៗ។ ប៉ុន្តែ តើពួកវាអាចទៅរួចជាមួយនឹងរថយន្តប្រភេទ supercar ពិតប្រាកដបានឬទេ?
ដោយសារតែចង់ដឹងចម្លើយ ទើប Channel YouTube មួយឈ្មោះថា Carwow បាននាំយករថយន្ត BMW M5 CS មកសាកល្បងជាមួយនឹង Ferrari 812 Superfast។
គួរឲ្យដឹងថា BMW M5 CS គឺជារថយន្ត Sedan ប្រភេទ high-performance ដែលបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំងសរុប ៦២៧សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ ១ ៨៦៦គីឡូក្រាម។
ដោយឡែក Ferrari 812 Superfast ដែលជាប្រភេទ supercar ពិតប្រាកដ មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំង ៧៨៨សេះ និងកម្លាំងរមួល ៧១៧ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ខ្លួន ១ ៦៣០គីឡូក្រាម។
បើទោះបីជារថយន្ត BMW ខាងលើមានទម្ងន់ធ្ងន់ជាង និងកម្លាំងតិចជាងរថយន្ត Ferrari ក៏ដោយ ប៉ុន្តែវាមានប្រៀបត្រង់ថា វាមានកម្លាំងរមួលច្រើនជាង និងប្រើប៉ុងពីរ៕
ចង់ដឹងលទ្ធផលយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖