ប្លែកភ្នែក! ឡាន Bentley Bacalar មានទឹកថ្នាំ ៧ពណ៌

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Bentley បាន​ធ្វើ​ការ​ប្រកួត​ការ​ឌីហ្សាញ​លើ​អនឡាញ​សម្រាប់​បុគ្គលិក និង​ក្រុម​គ្រួសារ​របស់​បុគ្គលិក ដោយ​ឲ្យ​ឌីហ្សាញ​រថយន្ត Bacalar ដែល​ពួក​គេ​គិត​ថា​ល្អ​ឥត​ខ្ចោះ។

ក្នុង​ការ​ប្រកួត​នេះ​ អ្នក​ឈ្នះ​គឺ​បាន​ទៅ​លើ​រថយន្ត​ Bacalar ដែល​មាន​ទឹក​ថ្នាំ ៧ពណ៌ ដោយ​អ្នក​ឈ្នះ​នេះ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​របស់ Bentley ឈ្មោះ Stefan Sielaff។ ទឹក​ថ្នាំ ៧ពណ៌ រាប់​ពី​​លើ​ចុះ​ក្រោម​រួម​មាន​ Dragon Red II, Orange Flame, Yellow Flame, Apple Green, Jetstream II, Sequin Blue និង​ Azura Purple។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bentley Bacalar នេះ​​នឹង​មាន​ផលិត​ត្រឹម​ ១២​គ្រឿង ដែល​​រថយន្ត​នីមួយៗ​សុទ្ធ​តែ​មាន​ម្ចាស់​រួច​ហើយ ទោះ​បី​ជា​វា​មាន​តម្លៃ​ដល់​ប្រមាណ ២លាន​ដុល្លារ​ក្ដី។ រថយន្ត Bacalar ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង អាច​បាញ់​កម្លាំង​ចេញ​បាន ៦៥០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម