[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការសម្ពោធជាផ្លូវការនូវរោងចក្រផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលសហការណ៍ជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំប្រចាំប្រទេសកូរ៉េគឺក្រុមហ៊ុន LG Energy Solution ។
រោងចក្រនេះត្រូវបានសាងសង់នៅក្នុងខែមិនា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅជិតរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ីដែលចាយប្រាក់អស់ប្រមាណ ១,១ ពាន់លានដុល្លារ ចែកភាគហ៊៊ុនកាន់កាប់ម្នាក់ ៥០ ភាគរយ ហើយរោងចក្រនេះអាចផលិតអាគុយបាន ១ពាន់លានគីឡូវ៉ាត់ម៉ោង ដើម្បីចែកចាយទៅកាន់ក្រុមហ៊ុន Hyundai ផ្ទាល់ និងក្រុមហ៊ុន Kia ក្នុងការផលិតរថយន្តអគ្គិសនីជំនាន់ថ្មីចំនួន ១៥មុឺនគ្រឿង ជារៀងរាល់ឆ្នាំ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ BYD ។
ជំរាបផងថានៅក្នុងប្រទេសឥណ្ឌូនេស៊ីការប្រើប្រាស់រថយន្តអគ្គិសនីមានតែ ២ ភាគរយប៉ុណ្ណោះ បើគិតក្នុងឆ្នាំ២០២៤ នេះហើយពួកគេរំពឹឹងថានឹងទទួលបានការប្រើប្រាស់ពីសំណាក់ប្រជាជនរបស់ពួកគេដល់ទៅ ៦០មុឺនគ្រឿង ក្នុងឆ្នាំ២០២៦ ខាងមុខ។