អ្នករៀបចំកម្មវិធីពិព័រណ៍អន្ដរជាតិ Geneva International Motor Show (GIMS) បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានបើកការចុះឈ្មោះតាំងពិព័រណ៍ និងកំពុងដំណើរការ ដើម្បីទទួលភ្ញៀវនៅឆ្នាំ ២០២២។
កម្មវិធីពិព័រណ៍អន្ដរជាតិ Geneva International Motor Show នេះ នឹងក្លាយជាការប្រារព្ធលើកទី ៩១ ហើយវានឹងដំណើរការចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានថ្ងៃសម្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ១៧ និង ១៨ កុម្ភៈ។
គួររំលឹកឲ្យដឹងដែរថា Geneva International Motor Show គឺជាកម្មវិធីពិព័រណ៍រថយន្តដំបូងបង្អស់ ដែលត្រូវបានលុបចោលនៅឆ្នាំ ២០២០ នៅពេលដែលក្រុមប្រឹក្សា Swiss Federal Council បានប្រកាសការសម្រេចហាមឃាត់ព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំទាំងអស់ នៅចុងខែកុម្ភៈ។ ការសម្រេចចិត្តនេះគឺជាការឆ្លើយតប ចំពោះជំងឺរាតត្បាតកូវីដ១៩៕