ផ្លូវការ! ឡានអគ្គិសនី Geely Geome Xingyuan តម្លៃខ្ទង់ ៩ពាន់ដុល្លារ ឡើង សាកម្តងរត់បាន ៤០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ និងតម្លៃជាផ្លូវការនូវរថយន្តអគ្គិសនី Geely Geome Xingyuan ជាមួយតម្លៃលក់ចាប់ពី ៩ ៩០០ ដុល្លារ ដល់ ១៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនី Geely Geome Xingyuan ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ៧៨ សេះ និង ១៣០ ញ៉ូតុមម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៣០,១២ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៣១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ១១៤ សេះ និង ១៥០ ញ៉ូតុមម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៤១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ក្នុងនោះរថយន្ត អាចសាកថ្មឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលត្រឹម ២១នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មីទំហំ ១៩អ៊ីញ។

ខណៈផ្នែកខាងក្នុងមានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ និងជម្រើសអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ និង ១៤,៦ អ៊ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ បាសចំនួន ៤គ្រាប់ និងមុខងារកៅអី និងមុខងារជំនួយការបើករផ្សេងៗជាដើម។ លើសពីនេះទៅទៀត រថយន្តនេះ អាចផ្ទុកទម្ងន់បានដល់ ១ ៣២០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម