ពណ៌ពិសេសមួយនេះរបស់ Jeep Wrangler មានអ្នកកុម្ម៉ង់ទិញច្រើនមិនគួរឲ្យជឿ

ពណ៌ថ្មីរបស់រថយន្ត Jeep Wrangler ដែលឈ្មោះថា Tuscadero ដែលទើបប្រកាសចេញកាលពីខែសីហាកន្លងទៅនេះ មានអ្នកកុម្ម៉ង់ទិញរហូតដល់ជិត៣ម៉ឺនគ្រឿងនៅទីផ្សារសហរដ្ឋអាមេរិក ដែលធ្វើឲ្យវាក្លាយជាពណ៌ពិសេសដ៏ពេញនិយមជាងគេប្រចាំឆ្នាំ២០២១។

អនុប្រធាន Jeep ប្រចាំអាមេរិកខាងជើងបាននិយាយបែបនេះថា ៖ “យើងបានរំពឹងទុកថាពណ៌ Tuscadero នឹងទទួលបានការពេញនិយម ហើយការឆ្លើយតបរបស់អតិថិជនគឺពិតជាខ្លាំងក្លាមែន”។ អនុប្រធានដដែលបានបន្តទៀតថា ៖ “វាពេញនិយមខ្លាំង ហើយយើងកំពុងតែអូសបន្លាយរយៈពេលនៃការផលិតរហូតដល់ស៊េរីឆ្នាំ២០២២ ដើម្បីបំពេញតាមតម្រូវការអតិថិជន ដែលអតិថិជនអាចដាក់ការកុម្ម៉ង់រហូតដល់ខែធ្នូឆ្នាំនេះ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌ Tuscadero គឺជាពណ៌ដែលមានតម្លៃ ៣៩៥ដុល្លារ ដែលវាគឺជាពណ៌ដ៏លេចធ្លោមួយក្នុងចំណោមពណ៌ដទៃទៀតដូចជា Gecko, Chief និង Nacho ជាដើម។ ប៉ុន្តែអ្វីដែលពិសេសនោះគឺពណ៌ Tuscadero មិនបានរឹតត្បិតតែមួយ Wrangler ប្រភេទថ្លៃៗនោះទេ ប៉ុន្តែអាចផ្គួបជាមួយប្រភេទធូរថ្លៃបាន។

យ៉ាងណាក្ដី Jeep មិនបានបញ្ជាក់នោះទេថាពណ៌ពិសេសនេះ អាចនឹងបង្ហាញវត្តមានដល់ពេញមួយឆ្នាំ២០២២ ឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម