ពិតជាអស្ចារ្យ! Lexus GX Overland កំពូលរថយន្ត SUV សម្រាប់បើក Off-Road

កាល​ពី​ថ្មីៗ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Montreal Motor Show នៅ​ប្រទេស​កាណាដា ក្រុមហ៊ុន Lexus បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Concept ប្រភេទ Off-Road ដែល​ផលិត​លើ​រថយន្ត​ម៉ូដែល GX។

រថយន្ត​ឈ្មោះ GX Overland Concept គឺ​មាន​បំពាក់​នូវ​​កង់ Off-Road ដ៏​ប្លែក និង​មាន​សម្បក​កង់​ Toyo Open Country រួម​ទាំង​មាន​បូម​ដែល​កែច្នៃ​ជា​ពិសេស។ ជា​មួយ​នឹង​ចំណុច​ទាំង​នេះ វា​ជួយ​ឲ្យ​រថយន្ត​បើកបរ​បាន​កាន់​តែ​ប្រសើរ​​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ​ និង​ផ្លូវ​ដែល​ពិបាកៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Concept នេះ​ក៏​មាន​បំពាក់​មក​ជា​មួយ​តង់​មួយ​ឈុត​នៅ​លើ​ដំបូង ដែល​អាច​បើក និង​បត់​ទុក​បាន​យ៉ាង​ងាយ​ស្រួល។ ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​ប្រណីតភាព​ខ្ពស់ ដោយ​មាន​បំពាក់​កៅអី​ស្បែក​ពណ៌​ក្រហម មាន​ប្រព័ន្ធ​កម្សាន្ត​ផ្នែក​ខាង​ក្រោយ មាន​ប្រព័ន្ធ​សំឡេង Mark&Levinson ដែល​មាន​ឧបករណ៍​បំពង​សំឡេង​ចំនួន ១៧។

ចំពោះ​ម៉ាស៊ីន​វិញ GX Overland គឺ​មាន​បំពាក់​​​ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៣០១ សេះ ដោយ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ជា​មួយ​នឹង Active Traction Control។

​ក៏​មាន​ដែរ​នូវ​បច្ចេកវិទ្យា​ទំនើប​ជំនួយ​ដល់​ការ​បើកបរ​ផ្លូវ​ពិបាក​ដូច​ជា Kinetic Flexible Suspension, Panoramic View Screen ជា​មួយ​កាមេរ៉ា​អាច​មើល​បាន​គ្រប់​ជ្រុង និង​ប្រព័ន្ធ​បើកបរ​ដូច​ជា 5-Stage Crawl Control។

Lexus Canada មិន​បាន​បង្ហាញ​ដំណឹង​ថា​ផលិត​រថយន្ត​នេះ​លក់​លើ​ទីផ្សារ​ឬ​យ៉ាង​ណា​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម