ពេញសាច់ល្អណាស់! Isuzu D-Max Blade លក់ផ្តាច់មុខនៅក្នុងប្រទេសអូស្ត្រាលី ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Isuzu D-Max Blade ប្រភេទភីកអាប់ខ្នាតកណ្តាល ទទួលបានការអាប់ដែតបន្ថែម នឹងមានលក់ផ្តាច់មុខនៅក្នុងប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ចាប់ពី ៥១ ០២៤ ដុល្លារ ។

Isuzu D-Max Blade ត្រូវបានផលិតឡើងដោយ Isuzu និងក្រុមហ៊ុននៅក្នុងស្រុក Walkinshaw Automotive ផ្តោតទៅលើការបើកបរគ្រប់ស្ថានភាពលំបាកៗបែប off-road ដែលបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដោយប៊ូមខាងមុខមានកំពស់ ៣៥ ម.ម និងផ្នែកខាងក្រោយកំពស់ ២៩ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់ភីកអាប់នេះ ទទួលបានប៉ាណាមុខថ្មី អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងកាងការពារខាងក្រោម ផ្តល់ភាពអំណាចជាងមុន ព្រមទាំងថាសកង់ទំហំ ១៧អ៉ីញថ្មី ស្រោបដោយសំបកប្រភេទ off-road ជាមួយរបាំងការពារភុកទំហំធំ និងរបាស្ព័រនៅផ្នែកឃ្លុបក្រោយជាដើម ។ ខណៈផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរ គ្រាន់តែបានបន្ថែមឡូហ្គោ Blade នៅលើកៅអី និងទីតាំងមួយចំនួនទៀតផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Isuzu D-Max Blade នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រើប៉ុង ២ ព្រមទាំងទទួលបានរបៀបបើកបរថ្មីគឺ Rough Terrain Mode ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម