ពេលចូលឆៀក តែចេញលទ្ធផលធ្លាក់ តើត្រូវធ្វើម្តេចបន្តទៀត?

នៅពេល​ត្រួតពិនិត្យឃើញចំណុចខូចខាត​ដែលបណ្តាលឲ្យប៉ះពាល់សុវត្ថិភាព​យានជំនិះនៅពេលធ្វើចរាចរណ៍ គឺធ្លាក់កម្រិត២ ដោយមិនត្រូវបានផ្តល់លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះញ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

ក្នុងករណីនេះ ម្ចាស់យានជំនិះ ឬតំណាង តម្រូវឲ្យធ្វើកិច្ចសន្យាជួសជុល​កម្រិត២ និងត្រូវយកយាននោះទៅធ្វើការជួសជុល កែតម្រូវនូវចំណុចខូចខាតឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបច្ចេកទេស រួចយកយានជំនិះនោះមកត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញកិច្ចសន្យាបញ្ជាជួសជុលយានជំនិះ ដោយមិនតម្រូវឲ្យបង់កម្រៃសេវាសាធារណៈឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា ដំណើរការ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។ ការត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុច។ ចំណែកការត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ  លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម