ផ្អែកតាមតួលេខរបស់វិបសាយ Best Selling Cars Blog បានឲ្យដឹងថារថយន្ត Toyota Corolla គឺជារថយន្តដែលលក់បានច្រើនជាងគេក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ នេះ ដែលតាមពីក្រោយដោយរថយន្តភីកអាប់ F-Series របស់ Ford។ ខាងក្រោមនេះបង្ហាញអំពីរថយន្តទាំង ១០ដែលលក់បានច្រើនជាងគេក្នុងលោក ក្នុងពេល៦ខែដំបូងនៃឆ្នាំ ២០២០ ៖
១. Toyota Corolla ៖ ៦០០ ៦៩៣គ្រឿង
២. Ford F-Series ៖ ៤៣៣ ៣៩៩គ្រឿង
៣. Toyota RAV4 ៖ ៤២៩ ៧៥៨គ្រឿង
៤. Honda CR-V ៖ ៣២៩ ៥៦៥គ្រឿង
៥. Chevrolet Silverado ៖ ២៩៧ ៤០៧គ្រឿង
៦. RAM Pickup ៖ ២៩៤ ៧៩២គ្រឿង
៧. Honda Civic ៖ ២៧៦ ៦៦០គ្រឿង
៨. Toyota Camry ៖ ២៦៩ ៩២១គ្រឿង
៩. Volkswagen Tiguan ៖ ២៤៦ ៩៦៩គ្រឿង
១០. Nissan X-Trail ៖ ២៣៧ ៣៥៤គ្រឿង
គួរដឹងថាប្រទេសចិនជាទីផ្សារធំរបស់រថយន្ត Toyota Corolla ដែលមានចំណែក ៤២% នៃចំនួនសរុប ហើយនៅអាមេរិកខាងជើងមាន ២១%, នៅអឺរ៉ុបមាន ១០% និងនៅប្រទេសជប៉ុនដែលជាទឹកដីកំណើតមាន ៩,៥%៕