ភីកអាប់ Isuzu D-Max X-Series ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅភីកអាប់ Isuzu D-Max X-Series ដែលមាន ២ម៉ូដែលគឺ Speed និង Hi-Lander ដែលផ្តល់ជូនទាំងទ្វារ ២ និងទ្វារ ៤ ជាមួយតម្លៃលក់ចាប់ពី ២១ ១៨៧ ដុល្លារ ដល់ ២៩ ០០៤ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅ មានលក្ខណៈខុសគ្នាពីភីកអាប់ទូទៅ ដែលទទួលបានការកែកុនបន្ថែមចេញពីរោងចក្រផ្ទាល់ នឹងបាន​ក្លាយ​ជា​ម៉ូដែល​ដ៏​ពេញ​និយម​បំផុត​របស់ Isuzu រហូត​មក​ដល់​ពេល​នេះ មានរយៈពេល ១៤ ឆ្នាំមកហើយ។  លើសពីនេះ បានភ្ជាប់មកជាមួយប៉ាណាមុខរចនាបែប Unique កាងការពារផ្នេកខាងមុខ-ចំហៀង-ក្រោយ របាបែបស្ព័រជំនួយដល់ប្រព័ន្ធ aerodynamic ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញពណ៌ខ្មៅ និងឡូហ្គោអក្សរ X ថ្មី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការឌីស្សាញបែបស្ព័រ នឹងបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម