ភីកអាប់ Nissan Z9 ប្រភេទ PHEV ចាក់សាំងពេញ បូកទាំងថាមពលអគ្គិសនី អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Nissan Z9 ស៊េរីថ្មីចុងក្រោយ គ្រោងនឹងចូលផលិតកម្មជាផ្លួវការក្នុងខែនេះ នៅប្រទេសចិន ។

Nissan Z9 ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីន plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៣៥ សេះ និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ដោយចាក់សាំងពេញ បូកទាំងថាមពលអគ្គិសនី អាចបើកបរបានចម្ងាយ ១១០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៥២០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមាន ប៉ាណាមុខឌីស្សាញបែប Unique ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ Z ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្តទាំងស្រុង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម