ភីកអាប់ Toyota Hilux ឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Toyota Hilux ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត Hybrid មុខមាត់ថ្មី គ្រោងនឹងចេញលក់នៅក្នុងខែមិនា ឆ្នាំ ២០២៤ ។

រថយន្ត Toyota Hilux ស៊េរីឆ្នាំ ២០២៤ ថ្មីនេះ ដំណើរការដោយម៉ាស៊ីន Mild-hybrid 48V ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ក្នុងនោះក្រុមហ៊ុន Toyota អះអាងថា នឹងជួយដល់ម៉ាស៊ីនដំណើរការបានរលូតជាងមុន និងអាចកាត់បន្ថយកម្រិតស៊ីប្រេងពី ៦% ដល់ ១០% បើប្រៀបធៀបទៅនឹងម៉ាស៊ីនម៉ាស៊ូត ២,៨ លីត្រ ដែលមិនមានបច្ចេកវិទ្យា Hybrid ។ លើសពីនេះ ក៏ទទួលបានរបៀបបើកបរ Off-Road ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធ Hybrid Mileage 48-Volt System មាន ៣ ផ្នែកសំខាន់ៗរួមមាន៖ ម៉ូទ័រអគ្គិសនី ឧបករណ៍ផ្ទេរថាមពល DC/DC និងអាគុយ 48-volt battery ជំនួយទៅដល់ប្រព័ន្ធ Stop/Start ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង រួមជាមួយការកាត់បន្ថយសំលេងរំខានចូលទៅផ្នែកខាងក្នុង ។

ផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មី មានការរចនាប៉ាណាមុខថ្មីរាងជាសំបុកឃ្មុំ Honeycomb ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ។ ខណៈ​ពេល​ដែល​ព័ត៌មាន​លម្អិត​នៃ​ឧបករណ៍​ស្តង់ដារ​ផ្សេង​ទៀត​នឹង​ប្រែប្រួល​ទៅ​តាម​ម៉ូដែល​​នីមួយៗ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម