ភីកអាប់ Toyota Hilux ប្រភេទម៉ាស៊ីន hybrid នឹងទទួលបានម៉ាស៊ីនចំនួន ២ ជម្រើស

[បរទេស] យោងតាមគេហទំព័រ Response.jp របាយការណ៍ចុងក្រោយបានបង្ហាញថា ភីកអាប់ Toyota Hilux ប្រភេទម៉ាស៊ីនកូនកាត Hybrid នឹងមានពីរប្រភេទគឺ៖

  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbo
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ turbo ទំហំ ៤ស៊ីលាំង ខណះ ម៉ាស៊ីនទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។

គួរឲ្យដឹងថា កាលពីមុនគេហទំព័រ Carsguide.com.au ប្រព័ន្ធផ្សព្វផ្សាយរថយន្តអូស្ត្រាលីនិយាយថា Toyota Hilux ប្រើម៉ាស៊ីន Mild-hybrid 48V នឹងក្លាយជារថយន្តភីកអាប់ Hilux ល្អបំផុត ដោយបាននិយាយថា បច្ចេកវិទ្យានេះមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈប៉ុណ្ណោះទេ ពោលគឺការសន្សំបាន ១០% ថែមទាំងផ្តល់នូវ “ការពង្រឹងការអនុវត្តទាំងនៅលើផ្លូវធម្មតា និងផ្លូវលំបាកៗ ឬ Off-Road ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រ CarsGuide យល់ថាប្រព័ន្ធនេះនឹងធ្វើឱ្យប្រសើរឡើងនៅការឆ្លើយតបរបស់ម៉ាស៊ីនថ្មី គឺជាការជំរុញថាមពល ដែលត្រូវបានគេរំពឹងថានឹងបង្កើនកម្លាំងច្រើនជាងមុន ២០ សេះ នៅលើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ turbo ទំហំ ៤ ស៊ីឡាំងដែលមានកម្លាំង ២០៤ សេះ ដែលបង្ហាញថា Hilux ប្រើម៉ាស៊ីនកូនកាត់ hybrid ថ្មី អាចផលិតបានច្រើនជាង ២២០ ប្រសិនបើម៉ូទ័រអគ្គីសនីត្រូវបានរួមបញ្ចូល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម