
រថយន្តភីកអាប់ LDV Terron 9 ត្រូវបានដាក់លក់នៅប្រទេសអូស្រ្ដាលីជាមួយតម្លៃចាប់ពី ៥០ ៩០០ ដុល្លារ សម្រាប់អ្នកដែលមាន ABN (លេខសម្គាល់ពាណិជ្ជកម្ម) សម្រាប់អ្នកទិញឯកជនទូទៅ មានតម្លៃ ៥៣ ៦៤៧ដុល្លារ។
ក្រុមហ៊ុន LDV គឺជាម៉ាកយីហោមួយជាកម្មសិទ្ធិរបស់ SAIC Motor ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ចិន។ LDV Terron 9 ដំណើរដោយម៉ាស៊ីនម៉ាស៊ូត ទំហំ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ Turbo អាចផលិតកម្លាំង ២១៨សេះ និងកម្លាំងបង្វិល ៥២០ញ៉ូតុនម៉ែត្រ រួមជាមួយប្រអប់លេខអូតូ ៨វគ្គ ដំណើរដោយប៉ុង២ មានសមត្ថភាពអូសណ្ដោងបាន ៣ ៥០០គីឡូក្រោមនិងដឹកបានទម្ងន់ចន្លោះពី ១ ០០៥ ទៅ ១ ១០០គូីឡូក្រោម។
ចំពោះកម្រិតសុីប្រេង រថយន្តភីកអាប់ LDV Terron 9 សុីប្រេងចំនួន ៧.៩លីត្រ ក្នុង១០០គីឡូម៉ែតត្រ។ សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ៥០០មម ទទឹង ១ ៩៩៧មម កម្ពស់ ១ ៨៧៤មម និងគម្លាតកង់មុខក្រោយ ៣ ៣០០មម។
នៅផ្នែកខាងក្នុងរថយន្ដបានបំពាក់មកជាមួយ អេក្រង់កុងទ័រជីថលទំហំ ១២.៣ អុីញ, អេក្រង់កម្សាន្ត touchscreen ទំហំ ១២.៣ អុីញ មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, កៅអីស្រោបដោយស្បែក (Cloth upholstery) កៅអីជាប្រភេទកៅចុចអូតូអាចបញ្ជា៦រប្រៀប, ឧបករណ៍បំពងសម្លេងចំនួន៤គ្រាប់។
បន្ថែមពីនេះរថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធ (blind spot monitoring), ប្រព័ន្ធរក្សាគន្លងផ្លូវ (lane keep assist), និងកាមេរ៉ា ៣៦០ដឺក្រេ, ចង្កៀងមុខ Bi-LED មានមុខងារទម្កាក់និងតំឡើងភ្លើងដោយស្វ័យប្រវត្តិនិងកញ្ចក់ជូតទឹកស្វ័យប្រវត្តិពេលមានភ្លៀង (Rain-sensing wipers)។
LDV ក៏ផ្ដលល់ជូននូវជម្រើសកំពូលគឺរថយន្ត Terron 9 Evolve ជាម៉ូឌែលកំពូល បំពាក់ជាមួយប្រព័ន្ធសំឡេង Premium និងកៅអីកម្ដៅ និងខ្យល់ចេញចូល មានតម្លៃចាប់ពី ៥៥ ៩៩០ ដុល្លារ (drive-away) សម្រាប់អ្នកដែលមាន ABN (លេខសម្គាល់ពាណិជ្ជកម្ម) សម្រាប់អ្នកទិញឯកជន ទូទៅមានតម្លៃ ៥៨ ៩៣៧ ដុល្លារ៕