[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញឲ្យដឹងថារថយន្ត Chevrolet Silverado EV RST First Edition ដោយរថយន្តភីកអាប់អគ្គិសនីនេះ មានកម្លាំង ៧៥៤ សេះ ដែលមានកម្លាំងខ្លាំងជាងការប៉ាន់ស្មានដំបូង ។
ដោយរថយន្តភីកអាប់ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងខែមករា ក្រុមហ៊ុន Chevrolet រំពឹងថា ម៉ូទ័រអគ្គិសនីភ្លោះ ជាមួយប្រព័ន្ធបើកបរប៉ុង២ all-wheel drive system នឹងអាចផលិតកម្លាំង ៦៦៤ និងកម្លាំងរមួល ១ ០៥៦ ញ៉ូតុនម៉ែត្រ ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការឆ្លងកាត់ពេលវេលា លេខទាំងនោះត្រូវបានកែសម្រួលឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់គេហទំព័រ CarScoops ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Chevrolet Trucks Communications លោក Sean Szymkowski បាននិយាយថា “នៅពេលដែលយើងរៀបចំសម្រាប់ការផលិតរថយន្ត Silverado EV ក្រុមវិស្វកររបស់យើងបានកែលម្អបន្ថែមនៅលក្ខណៈបច្ចេកទេសដែលបានប៉ាន់ស្មានសម្រាប់រថយន្ត Chevrolet Silverado EV RST First Edition ស៊េរីឆ្នាំ ២០២៤ ដោយឥឡូវនេះក្រុមហ៊ុន GM ប៉ាន់ប្រមាណថាកម្លាំងសេះអាចឡើងដល់ ៧៥៤ សេះ និងកម្លាំងរមួលរហូតដល់ ១ ០៦៣ ញ៉ូតុនម៉ែត្រ នៅពេលរៀបបើកបរ Wide Open Watts mode ត្រូវបានភ្ជាប់។
ទន្ទឹមនឹងនេះ បើទោះបីជាផ្តល់នៅការបើកបរដូចគ្នាក៏ដោយ ក៏រថយន្ត Silverado EV RST First Edition មានតម្លៃលក់ចាប់ពី ១០៥ ០០០ ដុល្លារ ថោកជាង Sierra EV Denali Edition 1 ចំនួន ២ ០០០ ដុល្លារ។
គួរឲ្យដឹងថា ភីកអាប់អគ្គិសនី Chevrolet Silverado EV RST First Edition នឹងមកដល់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣។ ខណៈដែរ ក្រុមហ៊ុន Chevy នឹងផ្តល់ឲ្យអតិថិជននៅការចាប់ផ្តើមដំបូងនៅលើ Sierra EV Denali Edition 1 ដែលនឹងមិនមកដល់ដើមឆ្នាំ ២០២៤ ៕