ភីកអាប់អគ្គិសនីដំបូងបង្អស់របស់ Ram នឹងប្រើថ្មហុងស៊ុយ ១៦៨គីឡូវ៉ាត់ម៉ោង តែមួយប៉ុណ្ណោះ អាចបើកបាន ៥៦៣ គីឡូម៉ែត្រ

ក្រុមហ៊ុន Ram បានប្រកាសថា ការផលិតរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់ (Ram 1500 REV) របស់ពួកគេនឹងត្រូវធ្វើការរុះរើ និងលុបចោលជម្រើសថ្មធំ។

ក្នុងនោះ ក្រុមហ៊ុនបានអះអាងថា ការប្រើជម្រើសថ្មតូច មិនប្រើជម្រើសថ្មធំ គឺអាចជួយកាត់បន្ថយតម្លៃរថយន្ត បង្កើនទីផ្សារអ្នកប្រើប្រាស់ និងធ្វើឱ្យទាន់សម័យស្របតាមគោលនយោបាយថ្មីៗតាមស្ថានភាពជាក់ស្តែងរបស់ទីផ្សារ និងក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការប្រកាសនេះ ជម្រើសថ្មធំដែលមានកម្លាំង ២២៩គីឡូវ៉ាត់ម៉ោង ដែលអាចផ្តល់ចម្ងាយបើកបរប្រមាណ ៥០០ ម៉ាយ នឹងត្រូវបានលុបចោល ដោយ Ram 1500 REV នឹងទទួលបានជម្រើសថ្មស្តង់ដារ ១៦៨ គីឡូវ៉ាត់ម៉ោង តែមួយប៉ុណ្ណោះ ដែលអាចផ្តល់ចម្ងាយបើកបរប្រមាណ ៣៥០ ម៉ាយ​ ឫក៏ ៥៦៣ គីឡូម៉ែត្រ ​នៅពេលសាកថ្មពេញម្តង។

ការផ្លាស់ប្តូរនេះ បានកើតឡើងដោយសារតម្រូវការក្នុងទីផ្សារសម្រាប់រថយន្តភីកអាប់អគ្គិសនីមានការធ្លាក់ចុះ ខណៈការចាប់អារម្មណ៍របស់អតិថិជនបានកើនឡើងសម្រាប់រថយន្តប្រភេទ Plug-in Hybrid ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម