ករណីគ្រោះថ្នាក់ចរចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្ត Nissan និង Tesla Model X ហើយក៏ត្រូវថតជាប់តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលបំពាក់តាមរថយន្ត។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយរថយន្ត Nissan Sentra ដែលបើកបរក្នុងល្បឿនលឿន បានបើកទៅបុកចំផ្នែកចំហៀងខាងក្រោយ នៃរថយន្ត Tesla Model X ដែលកំពុងរង់ចាំភ្លើងស្តុប បណ្តាលឲ្យវាហើបកង់ទាំង៤ តែមិនក្រឡាប់ឡើយ (បើសិនជា SUV ដទៃ ប្រហែលជាទទួលបានលទ្ធផលផ្សេង)។
គួរឲ្យដឹងថា អង្គការសុវត្ថិភាពផ្លូវថ្នល់ NHTSA ឬ National Highway Traffic Safety Administration បានផ្តល់ចំណាត់ថ្នាក់ឲ្យទៅរថយន្តអគ្គិសនី Tesla Model X ជា SUV ដែលអាចធន់នឹងការក្រឡប់បានល្អជាងគេបំផុត។
ក្នុងករណីដែលមានការប៉ះទង្គិចពីចំហៀង ដែលបណ្តាលឲ្យរថយន្ត SUV ទូទៅឈានដល់ការក្រឡាប់នោះ ចំពោះរថយន្ត Tesla Model X វិញ នឹងមិនក្រឡាប់ងាយៗឡើយ ក៏ដោយសារតែវាមានផ្ទុកអាគុយអគ្គិសនីនៅផ្នែកខាងក្រោមនៃរថយន្ត ដែលធ្វើឲ្យផ្នែកកណ្តាលនៃរថយន្តមានទម្ងន់ធ្ងន់ខ្លាំងជាងរថយន្ត SUV ទូទៅដទៃទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖