ភ្លេចៗ! ឡានអគ្គិសនីសុទ្ធដំបូងរបស់ Lexus ត្រៀមបង្ហាញខ្លួនហើយក្នុងខែនេះ!

[ការត្រៀមបង្ហាញខ្លួន] ការទន្ទឹមរង់ចាំនៃការបង្ហាញខ្លួនជាផ្លូវការនៃរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុនជប៉ុន Lexus បាន នឹងកំពុងខិតជិតមកដល់ ខណៈពេលដែលក្រុមហ៊ុននេះបានធ្វើការប្រកាសអំពីពេលវេលានៃការបង្ហាញខ្លួនជាផ្លូវការ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃអង្គា ទី ២០ ខែមេសានេះ នៅវេលាម៉ោង ៥:០០ល្ងាចម៉ោងនៅកម្ពុជា(៦am EST)។

បើក្រឡេកទៅមើលរូបភាពដែលទើបតែបង្ហាញបានបង្ហាញអោយឃើញថាផ្នែកខាងក្នុងនៃរថយន្ត RZ 450e ហាក់បីដូចជាការវិវត្តន៍ថ្មីនៃការប៊ីនរថយន្តរបស់គំរូរថយន្ត LF-Z ដោយបានភ្ជាប់មកជាមួយដៃចង្កូតដ៏ចាប់អារម្មណ៍មួយ រួមបន្ថែមជាមួយកុងទ័របង្ហាញប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំធំ និង Console នៅកណ្តាលដែលមើលទៅប្រណិតភាពផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្រៅនៃរថយន្ត វាហាក់បីដូចជាពុំខុសគ្នាខ្លាំងពីគំរូរថយន្តដែលបានបង្ហាញនោះឡើយដោយមានប៉ាណាខាងមុខបិទជិត និងអមដោយចង្កៀងរាងជាអក្សរ L ដែលជាអត្តសញ្ញាណរបស់ Lexus រួមជាមួយផ្នែកខាងក្រោយត្រូវបានឌីស្សាញជាមួយអំពូលក្រោយអូសជាខ្សែបន្ទាត់ យ៉ាងទាន់សម័យប្រភេទ LED ផងដែរ។

បន្ថែមពីនេះផងដែរ រថយន្ត RZ 450e ក៏នឹងត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota ផ្ទាល់ ដែលប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA platform ដូចគ្នាជាមួយបងប្អូនត្រកូលផ្សេងគ្នារបស់ខ្លួនគឺ bZ4x និង Solterra។

គំរូរថយន្ត RZ 450e

ចំណែកឯថាមពលកម្លាំងនៃរថយន្តនេះ វានឹងបំពាក់មកជាមួយនូវម៉ូទ័រអគ្គិសនីចំនួន២ ដែលនឹងផ្តល់ជូននូវគ្រប់កង់ទាំងបួន រួមគ្នានូវប្រព័ន្ធ Direct4 ថ្មីរបស់ Lexus ដែលនឹងផ្តោតសំខាន់លើសម្ថភាព និងថាមពលនៃការបើកប។ សម្រាប់រថយន្តគំរូដែលបានបង្ហាញខ្លួនមុននេះ វាបានបំពាក់ជាមួយកញ្ចប់អាគុយលីដ្យូម-អ៊ីយ៉ុងទំហំ ៩០គីឡូវ៉ាត់ម៉ោង ដែលផ្តល់នូវចម្ងាយបើកបរ ៦០០គីឡូម៉ែត្រ ក្នុងនោះផងដែរ សម្រាប់រថយន្តដែលត្រៀមបង្ហាញខ្លួននេះគេរំពឹងស្រដៀងគ្នាថា វានឹងមានចម្ងាយនៃការបើកបរប្រហាក់ប្រហែលគ្នា បើទោះបីបងប្អូនប្រើគ្រោងឆ្អឹងរួម bZ4x មានចម្ងាយបើកបរតែ ៥១៦គីឡូម៉ែត្រក៏ដោយ។

គំរូរថយន្ត RZ 450e

ដូច្នេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមការងារខេមបូ អូតូ នឹងធ្វើការចេញផ្សាយសម្រាប់បងប្អូនទាំងអស់គ្នាអោយបានដឹងនៅពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២០ ខាងមុខនេះ កុំភ្លេចជួបគ្នាជាថ្មីនៅអត្ថបទលម្អិតនៃការបង្ហាញខ្លួននៃរថយន្ត RZ 450e ៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម