រថយន្តពេញនិយមនាពេលបច្ចុប្បន្នមានពីរប្រភេទ គឺប្រភេទរថយន្តប្រើប្រាស់ប្រេងសាំង និងរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត។ ថ្ងៃនេះមកដឹងខ្លះៗអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់រថយន្តម៉ាស៊ីនម៉ាស៊ូត មុនសម្រេចចិត្តទិញប្រើ។
១. គុណសម្បត្តិ
- រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតលក់ចេញបានថ្លៃជាងម៉ាស៊ីនសាំង ពោលគឺមិនសូវខាតច្រើន
- ម៉ាស៊ីនម៉ាស៊ូតមានអត្រាស៊ីប្រេងតិចជាង បើធៀបទៅនឹងម៉ាស៊ីនសាំង
- ម៉ាស៊ីនម៉ាស៊ូតមានដំណើរការរលូន គួរឲ្យទុកចិត្តជាងម៉ាស៊ីនសាំង
- ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងរមួល (torque) ខ្លាំងជាងម៉ាស៊ីនសាំង
- អាចសណ្ដោងវត្ថុធ្ងន់ៗ ប្រើសម្រាប់ឧស្សាហកម្ម និងការបើកបរផ្លូវឆ្ងាយបានល្អជាងម៉ាស៊ីនសាំង
២. គុណវិបត្តិ
- រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតភាគច្រើនមានតម្លៃថ្លៃជាងម៉ាស៊ីនសាំង
- ចំហេះរបស់ម៉ាស៊ូត មាននៅសល់កម្ទេចកម្ទីច្រើន មិនស្អាតដូចសាំង
- ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងសេះតិច មិនសូវស្ទុះ បើធៀបទៅនឹងម៉ាស៊ីនសាំងទំហំប៉ុនគ្នា
- ម៉ាស៊ីនម៉ាស៊ូត ផ្ដល់ផលប៉ះពាល់ច្រើនដល់បរិស្ថាន ព្រោះផ្សែងវាមានសារធាតុពុលច្រើន
- ការថែទាំម៉ាស៊ីនម៉ាស៊ូតត្រូវចំណាយប្រាក់ច្រើនបើធៀបទៅនឹងម៉ាស៊ីនសាំង
- ម៉ាស៊ីនម៉ាស៊ូតចាស់ៗ មានសំឡេងលាន់ខ្លាំង