មកដឹងតម្លៃ Mazda3 និង CX-30 ប្រើម៉ាស៊ីនថ្មី SkyActiv-X ទើបប្រកាសនៅអូស្រ្តាលី

Mazda បាន​បង្ហាញ​​ឲ្យ​ដឹង​ថា​ម៉ាស៊ីន​ថ្មី SkyActiv-X របស់​ខ្លួន​នឹង​មាន​លើ​ទីផ្សារ​អូស្ត្រាលី​ចាប់​ពី​ខែ​ក្រោយ ដោយ​មាន​លើ​ម៉ូដែល Mazda3 មុន​ រួច​ទើប​មាន​លើ​ម៉ូដែល CX-30 ដែល​ចេញ​លក់​នា​ខែ​កញ្ញា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mazda3 ដែល​ប្រើ​ម៉ាស៊ីន​ថ្មី នឹង​ដាក់​លក់​នៅ​អូស្ត្រាលី​ដោយ​ប្រើ​ឈ្មោះ​ថា X20 Astina ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៨ ២១០​ដុល្លារ សម្រាប់​ប្រភេទ​ប្រអប់​លេខ​ដៃ​៦​វគ្គ និង​តម្លៃ​ប្រមាណ ២៨ ៨១៣ដុល្លារ សម្រាប់​ប្រអប់​លេខ​អូតូ​៦វគ្គ។ ចំណែក​រថយន្ត CX-30​ វិញ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៣២ ២០០ដុល្លារ ដែល​មាន​តែ​ជម្រើស​ប្រអប់​លេខ​អូតូ​ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ប្រព័ន្ធ​ម៉ាស៊ីន SkyActiv-X ថ្មី​របស់ Mazda ​មាន​​រួម​ផ្សំ​ដោយ​ម៉ាស៊ីន​​សាំង​ ២,០លីត្រ ដែល​ផលិត​កម្លាំង​បាន ១៨០​សេះ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​​ជួយ​​បង្កើន​សន្ទុះ​រថយន្ត ហើយ​វា​មាន​កម្រិត​ស៊ី​ប្រេង ៥,៤លីត្រ សម្រាប់​ចម្ងាយ ១០០ គីឡូម៉ែត្រ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម