កាលពីថ្មីៗនេះហាងលក់រថយន្តឯកជនបានចាប់ផ្ដើមបើកលក់រថយន្ត Lexus LX 600 សម្រាប់សេដ្ឋីៗវៀតណាម ដែលរំពឹងថារថយន្តនេះនឹងមានតម្លៃជាងប្រមាណ ៣៥ម៉ឺនដុល្លារ ដែលជាប្រភេទ Business។
ត្បិតថាមានការបើកលក់ និងការបង្ហាញតម្លៃរំពឹងទុកក៏ពិតមែន ប៉ុន្តែគេមិនទាន់ដឹងថារថយន្ត Lexus LX 600 នឹងបង្ហាញវត្តមាននាពេលណានោះទេសម្រាប់ទីផ្សារវៀតណាម ត្រឹមតែដឹងថាវានឹងមកដល់ឆាប់ៗតែប៉ុណ្ណោះ។
គួរដឹងថា LX 600 គឺជារថយន្តប្រណីតថ្មីរបស់ Lexus ដែលចូលមកជំនួសរថយន្ត LX 570 ដោយវាបានពាំនាំមកជាមួយនូវរូបរាងថ្មី ក៏ដូចជាបន្ថែមបច្ចេកវិទ្យាដែលកាន់តែទំនើប និងទាន់សម័យជាងមុនផងដែរ។
រថយន្ត LX 600 នេះមានដំណើរការដោយម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៤០៩សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដែលផ្ដល់ជូនបទពិសោធន៍បើកបរយ៉ាងរលូនតែម្ដង៕