[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ មានព័ត៌មានដែលថាក្រុមហ៊ុន Tesla (Thailand) Co., Ltd. ត្រូវបានចុះបញ្ជីលក់រថយន្តនៅទីផ្សារប្រទេសថៃ។ សូមក្រឡេកមើលតម្លៃរថយន្តអគ្គិសនី Tesla នីមួយៗនៅសហរដ្ឋអាមេរិកជាមុនសិន។
បច្ចុប្បន្ន Tesla មានរថយន្តអគ្គិសនីចំនួន ៤ម៉ូដែលសម្រាប់ជ្រើសរើស ដែលក្នុងនោះ គឺ Model 3, Model S, Model Y និង Model X ។ តម្លៃចាប់ផ្តើមមានដូចខាងក្រោម៖
Tesla Model 3 មានតម្លៃចាប់ពី ៤៦ ៩៩០ ដុល្លារ ខណៈ តម្លៃ ៥៥ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Tesla Model 3 Long Rang និងតម្លៃ ៦២ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Telsa Model 3 Performance។
Tesla Model S មានតម្លៃ ៩៩ ៩៩០ ដុល្លារ សម្រាប់ប្រភេទ Dual Motor AWD ខណៈ Model S Plaid Tri Motor AWD មានតម្លៃផ្តើមពី ១៣៥ ៩៩០ ដុល្លារ។
Tesla Model Y មានតម្លៃចាប់ផ្តើមពី ៦២ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Long Range និងតម្លៃ ៦៧ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល Performance ។
Tesla Model X មានតម្លៃចាប់ផ្តើមពី ១១៤ ៩០០ ដុល្លារ សម្រាប់ម៉ូដែល Dual Motor AWD និងតម្លៃ ១៣៨ ៩៩០ ដុល្លារ សម្រាប់ម៉ូដែល X Plaid Tri Motor AWD ។
តម្លៃលក់នេះមិនរួមបញ្ចូលការបញ្ចុះតម្លៃរថយន្តអគ្គិសនីដែលប្រែប្រួលពីរដ្ឋមួយទៅរដ្ឋមួយនោះទេ។ រួមទាំងលក្ខណៈពិសេសដែលត្រូវចំណាយបន្ថែម ដូចជាប្រព័ន្ធបើកបរស្វ័យប្រវត្តិ Full automatic Self-Driving Capability តម្លៃ ១២ ០០០ ដុល្លារ ឧបករណ៍ភ្ជាប់ជញ្ជាំងសម្រាប់សាកថ្មនៅផ្ទះ តម្លៃ ៤០០ ដុល្លារ ។ ចំណែកតម្លៃលក់នៅប្រទេសថៃ បើពិតជាមានទីផ្សារប្រាកដជាខុសពីនេះមិនខាន។ អាស្រ័យលើថាតើវាជារថយន្តដែលនាំចូលរួចឬក៏មានក្នុងទីផ្សារប្រទេសថៃស្រាប់៕