មកដឹងពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬក្លែងក្លាយ នៃបណ្ណបើកបរ កាតគ្រី និងឆៀក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើទំនើបកម្មចាប់តាំងពីឆ្នាំ២០១៧មក លើបណ្ណសម្គាល់យានជំនិះ ឬកាតគ្រី បណ្ណបើកបរ វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀក និងផ្លាកលេខដែលមាន QR Code ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង ផ្ទៀងផ្ទាត់ និងជាពិសេសគឺទប់ស្កាត់ការក្លែងបន្លំ ដែលមានវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដូចខាងក្រោមនេះ៖

១. ពន្លឺ UV

ផ្ទាំងផ្សាយពាណិជ្ជកម្ម

-បណ្ណបើកបរ និងកាតគ្រីពិតប្រាកដមានបង្កប់នូវពន្លឺ UV

-ប្រើពិល UV បញ្ចាំងលើសន្លឹកបណ្ណ នោះនិមិត្តសញ្ញារបស់ក្រសួងនឹងលេចចេញយ៉ាងច្បាស់។

២. QR Code

-សំណុំឯកសារខាងលើត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវតាមរយៈទិន្នន័យបង្ហាញចេញពី QR Code

-QR Code ពិតប្រាកដនឹងបង្ហាញព័ត៌មានក្នុងគេហទំព័រ ts.mpwt.gov.kh តែ១គត់

-រាល់ព័ត៌មាននៅលើបណ្ណ ត្រូវតែដូចគ្នានឹងព័ត៌មានដែលបង្ហាញតាមរយៈការស្កេន QR Code។

៣. លក្ខណៈពិសេសនៃ QR Code លើផ្លាកលេខយានយន្ត

-អត្តសញ្ញាណរបស់យានយន្ត ត្រូវបានបង្ហាញតាមរយៈការស្កេន QR Code លើផ្លាកលេខ

-ប៉ុន្តែព័ត៌មានឯកជនភាពនៃម្ចាស់យានយន្ត នឹងមិនបង្ហាញតាមរយៈ QR Code លើផ្លាកលេខឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម