[កំណើនទីផ្សាររថយន្តចិន] កាលពីពេលថ្មីៗនេះ China Passenger Car Association (CPCA) និង China Association of Automobile Manufacturers (CAAM) បានធ្វើការដាក់បង្ហាញជាផ្លូវការនូវទិន្នន័យសម្រាប់ឆមាសទី ១ ចំពោះការលក់និងការផលិតរថយន្តក្នុងប្រទេសចិន។
ខាងក្រោមនេះជាឈ្មោះក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេទាំង ២០ ដែលស្ថិតក្នុងប្រទេសចិន៖
ចំណាត់ថ្នាក់ | ឈ្មោះក្រុមហ៊ុន | ចំនួនលក់ |
១ | BYD | ១,៦០៧ លានគ្រឿង |
២ | Chery | ១,០៥៧ លានគ្រឿង |
៣ | Geely | ៩៥៥,០០០ គ្រឿង |
៤ | Changan | ៨០៩,០០០ គ្រឿង |
៥ | SAIC-Volkswagen | ៧៥៤,០០០ គ្រឿង |
៦ | FAW-Volkswagen | ៥១២,០០០ គ្រឿង |
៧ | Great Wall Motor | ៤៦៧,៤០០ គ្រឿង |
៨ | Tesla China | ៤២៦,០០០ គ្រឿង |
៩ | GAC-Toyota | ៣៣៦,០០០ គ្រឿង |
១០ | SAIC | ៣៣១,៥០០ គ្រឿង |
១១ | SAIC-GM-Wuling | ៣៣១,០០០ គ្រឿង |
១២ | Dongfeng-Nissan | ៣២៨,០០០ គ្រឿង |
១៣ | Brilliance Auto | ៣១៦,០០០ គ្រឿង |
១៤ | FAW-Toyota | ៣០៨,០០០ គ្រឿង |
១៥ | Beijing Benz | ២៧៨,០០០ គ្រឿង |
១៦ | Dongfeng-Honda | ២៣៦,០០០ គ្រឿង |
១៧ | SAIC-GM | ២២៥,០០០ គ្រឿង |
១៨ | GAC-Honda | ២០៧,០០០ គ្រឿង |
១៩ | FAW Hongqi | ២០១,០០០ គ្រឿង |
២០ | Li Auto | ១៨៨,០០០ គ្រឿង |
គួរបញ្ជាក់ផងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ការផលិត និងលក់រថយន្តរបស់ប្រទេសចិនមានចំនួន ១៣,៨៩១ លានគ្រឿង និង ១៤,០៤៧ លានគ្រឿង កើនឡើង ៤,៩ និង ៦,១ ភាគរយ បើធៀបនឹងឆ្នាំមុន ជាពិសេស អត្រាកំណើននៃការលក់រថយន្ត (NEVs) គឺខ្ពស់ជាងរថយន្តដែលប្រើប្រេងសុាំងនិងរថយន្តអគ្គិសនី៖ ចំពោះការផលិត និងការលក់មានចំនួន ៤,៩២៩ លានគ្រឿង និង ៤,៩៤៤ លានគ្រឿង កើនឡើង ៣០,១ និង ៣២ ភាគរយ បើធៀបនឹងឆ្នាំមុន មានន័យថាការលក់រថយន្ត (NEVs) មានចំនួនស្មើនឹង ៣៥,២ ភាគរយ នៃចំណែកទីផ្សារចិនទាំងមូល។