ក្រុមហ៊ុន Tesla ត្រូវបានប្រទះឃើញកំពុងធ្វើតេស្តសាកល្បងលើគំរូរូបរាងឡាន Model S Plaid Prototype នៅលើផ្លូវប្រណាំង Laguna Seca Track ក្នុងទីក្រុង California កាលពីសប្តាហ៍កន្លងទៅ។
គំរូឌីស្សាញជាក់លាក់នៃ Model S Plaid Prototype នេះនៅតែស្ថិតក្នុងស្ថានភាពបិទបាំងនៅឡើយ ប៉ុន្តែគេអាចទាយបានថាវាអាចជាម៉ូឌែល Plaid + ដែលក្រុមហ៊ុន Tesla ធ្លាប់សន្យាថានឹងក្លាយរថយន្តមួយដែលមានរយ:ពេលផលិតកម្មលឿនបំផុតលើទីផ្សារ។
BREAKING: Tesla is CURRENTLY attempting lap records in a couple of Model S Plaid (possibly a Plaid+) prototypes at Laguna Seca Raceway!
They just secured a 1:30:XX (unconfirmed time)
This is a developing story – more photos and videos to follow. pic.twitter.com/BqxPdK4k43— The Kilowatts ?⚡️ (@klwtts) May 14, 2021
រថយន្ត Model S Plaid Prototype នេះបានប្រើពេល ១ម៉ោង និង៣០វិនាទី ក្នុងការធ្វើតេស្តសាកល្បងនេះ ដែលវាត្រូវគ្នានឹងរយ:ពេលនៃរថយន្ត Model S Plaid Prototype ដែលបានបញ្ហាញការធ្វើតេស្តកាលពីខែកញ្ញាឆ្នាំមុន។
Some of our favorite pictures from testing today and yesterday at Laguna Seca Raceway #ModelSPlaid pic.twitter.com/DiWVnihCtD
— The Kilowatts ?⚡️ (@klwtts) May 14, 2021
ក្រុមហ៊ុន Tesla អះអាងដារថយន្តលំដាប់ Flagship ថ្មីរបស់ខ្លួន ដំណើរការដោយម៉ូទ័រអគ្គិសនីបី ដែលសរុបចូលគ្នាអាចបង្កើតកម្លាំងបានជាង ១១០០សេះ។ Tesla និយាយថាវាអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលមិនដល់ ២វិនាទីឡើយ និងមានល្បឿនអតិបរមា ៣២០គ.ម/ម៉ ឯណោះ។ មិនត្រឹមតែមានកម្លាំងខ្លាំងក្លាបំផុតនោះទេ ប៉ុន្តែវាក៏មានផ្ដល់នូវរយៈចម្ងាយបើកបរបានដល់ជាង ៨៣៦គីឡូម៉ែត្រ សម្រាប់ការសាកពេញម្ដងៗ។
ប្រសិនបើវាពិតជាស្ទុះខ្លាំងបែបនេះមែនពេលចេញលក់ជាផ្លូវការនាពេលចុងឆ្នាំនេះ នោះ Tesla Model S Plaid នឹងក្លាយជារថយន្តដែលស្ទុះខ្លាំងជាងគេក្នុងលោក៕