មកមើលការធ្វើតេស្តបុក ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ថារឹងមាំប៉ុណ្ណា (វីដេអូ)

កម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អឺរ៉ុប Euro NCAP ទើបតែបានចេញផ្សាយលទ្ធផលចុងក្រោយបង្អស់ នៃរថយន្តអគ្គិសនី Mazda MX-30 ស៊េរីថ្មី។

រថយន្តអគ្គិសនីដំបូងបង្អស់របស់ Mazda ម៉ូដែល MX-30 នេះ ទទួលបានពិន្ទុសរុប “ផ្កាយ៥” ដោយក្នុងនោះ ការការពារមនុស្សពេញវ័យ និងក្មេង ទទួលបានពិន្ទុ ៩១ និង ៨៧។ ចំណែកឯការការពារអ្នកថ្មើរជើង និងមុខងារជំនួយសុវត្ថិភាព ទទួលបានពិន្ទុ ៦៨ និង ៧៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-30 គឺ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៤៣សេះ ដែល​វា​បាន​ថាមពល​ពី​អាគុយ​លីចូម​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង។ តាម​ការ​ធ្វើ​តេស្ត​របស់ WLTP បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​ជិះ​បាន​ចម្ងាយ ២០០ គ.ម ពេល​សាក​ភ្លើង​ពេញ។ អាគុយ​របស់​រថយន្ត MX-30 អាច​សាក​​ពី​ ០ ដល់ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក DC៕​​

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម