មកមើលតម្លៃរបស់ឡានអគ្គិសនី BMW iX ២០២២ និង BMW iX3 ២០២១ ទើបចេញលក់ក្នុងប្រទេសថៃក្តៅៗ

ក្រុមហ៊ុន BMW ប្រទេសថៃ បានធ្វើការប្រកាសចេញលក់នូវរថយន្តអគ្គិសនី BMW iX3 ឆ្នាំ ២០២១ និង BMW iX ឆ្នាំ២០២២ ជាផ្លូវការ។

រថយន្ត BMW iX xDrive50 គឺជារថយន្តប្រភេទ Sports Activity Vehicle (SAV) និងជារថយន្តរបស់ស្លាកយីហោ i ដែលបានប្រើប្រាស់ជាមួយ CLAR ឬ Cluster Architecture Platform ក្នុងការផលិត។ រថយន្ត BMW iX  xDrive50 ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥១៦សេះ ហើយប្រើអាគុយទំហំ ១០៦,៣គីឡូវ៉ាត់ម៉ោង និងប៉ុងពីរ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬប្រហែល ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ រថយន្ត iX xDrive50 ក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដល់ ២០០គីឡូវ៉ាត់ ដោយអាចសាកពី ១០ ទៅ ៨០ភាគរយ ប្រើពេលមិនដល់ ៤០នាទីឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនែករថយន្ត BMW iX3 ២០២១ គឺជារថយន្តប្រភេទ Sports Activity Vehicle (SAV) ដោយវាមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៨០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៨២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត SUV អត់ប្រើសាំងនេះនឹងមានចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

រថយន្ត BMW iX xDrive50 នឹងត្រូវនាំចូលមកពីរោងចក្រនៅប្រទេសអាល្លឺម៉ង់ ដោយមានតម្លៃប្រហែល ១៩៣ ០០០ដុល្លារ(5,999,000 baht)។ រីឯ BMW iX3 នឹងត្រូវនាំចូលមកពីរោងចក្រនៅប្រទេសចិន ដោយមានតម្លៃប្រហែល ១១០ ០០០ដុល្លារ(3,399,000 baht)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម