មកមើលរថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២១ ខណៈ Hilux និង D-Max ឈរលើកំពូលតារាង

[ទីផ្សារបរទេស] ជាច្រើនឆ្នាំជាប់ៗគ្នា ទីផ្សារអាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយដែលប្រើប្រាស់នូវរថយន្តភីកអាប់ច្រើនជាងគេ ដោយក្នុងនោះមាន Toyota Hilux, Isuzu D-Max និងFord Ranger ។ ខណៈពេល Hilux និង D-Max គ្រប់គ្រង​តំណែង​​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៧ ដល់​បច្ចុប្បន្ន។

យោងតាមគេហទំព័រ Focus2move បានធ្វើការនូវប្រមូលទិន្នន័យលក់ពីទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ ក្នុង​នោះ ម៉ូដែល​រថយន្ត​លក់​ដាច់​បំផុត​ទាំង ១០ នៅ​អាស៊ាន​ក្នុង​ឆ្នាំ ២០២១ រួម​ទាំង​ម៉ូដែល​ជប៉ុន ៧ ម៉ូដែល ម៉ាឡេស៊ី ២ ម៉ូដែល និង​អាមេរិក ១ ម៉ូឌែល។ ខាងក្រោមនេះជារថយន្តទាំង១០ដែលលក់ដាច់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖

១. Toyota Hilux  លក់រថយន្តបានចំនួន ១៧៦,០៦២ គ្រឿង ចំណែកទីផ្សារ ៦,២%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. Isuzu D-Max លក់រថយន្តបានចំនួន ១៦៣,១៣៧ គ្រឿង ចំណែកទីផ្សារ ៥,៦%

៣. Honda City  ដោយលក់រថយន្តបានចំនួន ៨៨,៥៩០ គ្រឿង ដែលមានចំណែកទីផ្សារ ៣%

៤. Mitsubishi Xpander លក់រថយន្តបានចំនួន ៨៥,២៩៦ គ្រឿង  ដែលមានចំណែកទីផ្សារ ២,៩%

៥. Toyota Vios  លក់​រថយន្តបាន​ចំនួន ៨៥,០៤៧ គ្រឿង ដែល​មាន​ចំណែក​ទីផ្សារ ២,៩%

៦. Perodua Myvi  លក់រថយន្តបានចំនួន ៨២,៣៥១ គ្រឿង ដែលមានចំណែកទីផ្សារ ២,៨%

៧. Toyota Rush លក់រថយន្តបានចំនួន ៦៨,៦៨៧ គ្រឿង ដែលមានចំណែកទីផ្សារ ២,៤%

៨. Ford Ranger លក់រថយន្តបានចំនួន ៦៧,៥៧៥ គ្រឿង ដែលមានចំណែកទីផ្សារ ២,៣%

៩. Perodua Axia លក់រថយន្តបានចំនួន ៦៧,២៦៧ គ្រឿង ដែលមានចំណែកទីផ្សារ​ ២,៣%

១០. Toyota Fortuner លក់រថយន្តបានចំនួន ៦៤,០៩៣ គ្រឿង ដែលមានចំណែកទីផ្សារ ២,២%

ផ្ទាំងផ្សាយពាណិជ្ជកម្ម