នៅក្នុងឆ្នាំ២០២១ រថយន្តភីកអាប់ ISUZU D-MAX បន្តជាអ្នកនាំមុខផ្នែកលក់រថយន្តដែលលក់ដាច់បំផុតក្នុងប្រទេសថៃ។ ដោយមានការជឿទុកចិត្តពីអ្នកប្រើប្រាស់អស់រយៈពេលជាយូរ និងតាមពីក្រោយដោយរថយន្តភីកអាប់ HILUX REVO យើងអាចឃើញថា ការលក់រថយន្តកំពូលទាំង ៤ ក្នុងចំណោមរថយន្តទាំង ១០ នៅប្រទេសថៃគឺមកពីរថយន្តភីកអាប់ អមដោយ CITY CAR ដែលមានតម្លៃសមរម្យ។
ខាងក្រោមនេះជារថយន្តលក់ដាច់បំផុតទាំង១០ នៅក្នុងទីផ្សារប្រទេសថៃ៖
- ISUZU D-MAX ជាមួយការលក់រថយន្តបានចំនួន ១៥០,៧៤១ គ្រឿង
- TOYOTA HILUX REVO ជាមួយការលក់រថយន្តបានចំនួន ១២៨,៦៣៩ គ្រឿង
- HONDA CITY ជាមួយការលក់រថយន្តបានចំនួន ៤៧,៩៦២ គ្រឿង
- TOYOTA YARIS ជាមួយការលក់រថយន្តបានចំនួន ៤៥,៥០៦ គ្រឿង
- FORD RANGER ជាមួយការលក់រថយន្តបានចំនួន ២៧,៣០៤ គ្រឿង
- TOYOTA FORTUNER ជាមួយការលក់រថយន្តបានចំនួន ២២,៩១៩ គ្រឿង
- Mitsubishi Triton ជាមួយការលក់រថយន្តបានចំនួន ២១,៦៧១ គ្រឿង
- TOYOTA COROLLA CROSS ជាមួយការលក់រថយន្តបានចំនួន ១៨,៥៤៨ គ្រឿង
- MAZDA2 ជាមួយការលក់រថយន្តបានចំនួន ១៧,៨១៤ គ្រឿង
- ISUZU MU-X ជាមួយការលក់រថយន្តបានចំនួន ១៦,៤៣៩ គ្រឿង