[ទីផ្សាររថយន្តបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Hyundai បានបញ្ចេញនូវរថយន្តអគ្គិសនី Ioniq 5 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដោយមានតម្លៃចាប់ពី ៤០ ៩២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើង។
ដោយសារតែចង់ដឹងពីសមត្ថភាពរបស់វា គេហទំព័រ km77.com បានយករថយន្ត Hyundai Ioniq 5 ថ្មីទៅធ្វើតេស្តចាក់អន្ទង់ ប៉ុន្តែបែរជាទទួលបានលទ្ធផលមិនល្អគាប់ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តចាក់អន្ទង់ moost test នេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើតេស្តដ៏ពិបាកមួយ សូម្បីតែរថយន្តអគ្គីសនីល្បីៗមួយចំនួន ដូចជា Ford Mustang Mach-E និង Tesla Model Y ក៏ពិបាកនឹងឆ្លងកាត់ដែរ។
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
យ៉ាងណាមិញសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីឆ្នាំ ២០២២ ផ្តល់នូវជម្រើស ៤ប្រភេទ ដោយប្រភេទ SE Standard Range មានតម្លៃចាប់ពី ៤០ ៩២៥ ដុល្លារ, SE មានតម្លៃចាប់ពី ៤៤ ៨៧៥ដុល្លារ, SEL មានតម្លៃចាប់ពី ៤៨ ៣៧៥ដុល្លារ និងប្រភេទ Limited មានតម្លៃចាប់ពី ៥១ ៨២៥ដុល្លារ៕