ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់ តែងតែផលិតនូវរថយន្តដែលមានភាពប្រណិត និងលឿនបំផុតនៅលើពិភពលោក។ ហើយប្រសិនបើនិយាយអំពី កម្លាំងក្នុងការបើកបរ យើងតែងតែមានទំនោទៅលើ ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់។ ចង់ដឹងថារថយន្តដែលមានល្បឿនលឿនទាំងនោះម៉ូឌែលអ្វីខ្លះ ខាងក្រោមនេះជាឈ្មោះរថយន្តទាំងនោះ៖
- Audi R8 V10 Decennium បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៥,២លីត្រ V10 បង្កើតកម្លាំងបាន ៦២០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,១ វិនាទី និងល្បឿនអតិបរមា ៣៣១គ.ម/ម៉។ តម្លៃរបស់វាប្រហែល ២១៤ ៩៩៥ដុល្លារ៕
- Mercedes-AMG CLK GTR រថយន្តនេះ គឺមានតែចំនួនតែ ២៦គ្រឿងប៉ុណ្ណោះ ដោយវាបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០លីត្រ V12 LS600 កម្លាំង ៦០០សេះ និងល្បឿនអតិបរមា ៣៣៥ គ.ម/ម៉។
- Porsche 959S វាត្រូវបានផលិតក្នុងកំឡុងឆ្នាំ ១៩៨៦-១៩៩៣ ប្រើម៉ាស៊ីនចំណុះ ២,៨លីត្រ Turbocharged កម្លាំង ៥០៨សេះ និងល្បឿនអតិបរមា ៣៤០ គ.ម/ម៉។
- Porsche 911 GT2 RS បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៣,៨លីត្រ twin-turbo F6 បង្កើតកម្លាំងបាន ៧០០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ២,៧ វិនាទី, ពីកុងទ័រ ០-១៦០ គីឡូម៉ែត្រ ប្រើពេល ៥,៨ វិនាទី និងពីកុងទ័រ ០-២០០ គីឡូម៉ែត្រ ប្រើពេល ៨,៣ វិនាទី និងល្បឿនអតិបរមា ៣៤០គ.ម/ម៉។
- Porsche 918 Spyder វារត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ២,១ វិនាទី, ពីកុងទ័រ ០-១៩៣ គីឡូម៉ែត្រ ប្រើពេល ៦,៧ វិនាទី, ពីកុងទ័រ ០-២៤០ គីឡូម៉ែត្រ ប្រើពេល ៩,៨ វិនាទី និងពីកុងទ័រ ០-៣៤៤ គីឡូម៉ែត្រ ប្រើពេលក្រោមពេល មួយនាទី និងល្បឿនអតិបរមា ៣៥០គ.ម/ម៉។ វាបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,៦លីត្រ V8 កម្លាំង ៨៨៧សេះ។
- Mercedes-Benz SLR McLaren Stirling Moss Edition រថយន្តនេះ គឺផលិតត្រឹមតែចំនួន ៧៥ គ្រឿងប៉ុណ្ណោះ ដោយប្រើម៉ាស៊ីនចំណុះ ៥,៤លីត្រ SLR AMG V8 កម្លាំងប្រហែល ៦១៧សេះ និងល្បឿនអតិបរមា ៣៥០ គ.ម/ម៉។
- Ruf CTR Anniversary វាត្រូវបានផលិតដំបូងក្នុងកំឡុងឆ្នាំ ១៩៨0-១៩៩0 និងផលិតលើទីពីរ នៅឆ្នាំ២០១៧ ដែលមានចំនួន ៥០គ្រឿង។ វាមានកម្លាំង ៧០០សេះ ប្រើម៉ាស៊ីន twin-turbo F6។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,៥ វិនាទី និងល្បឿនអតិបរមា ៣៦០គ.ម/ម៉។
- Gumpert Apollo វាគឺជារថយន្តមួយ ក្នុងចំណោមរថយន្តដែលមានល្បឿនលឿនជាងគេនៅលើពិភពលោក ដោយវាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,១លីត្រ twin-turbocharged Audi V8 កម្លាំង 690សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,១ វិនាទី, ពីកុងទ័រ ០-១៩៣ គីឡូម៉ែត្រ ប្រើពេល ៩,១ វិនាទី និងល្បឿនអតិបរមា ៣៦២គ.ម/ម៉។
- RUF CTR3 Clubsport បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៣,៧លីត្រ twin-turbocharged F6 បំពាក់ម៉ាស៊ីន Porsche-derived បង្កើតកម្លាំងបាន ៦៩០សេះ រីឯប្រើម៉ាស៊ីន Clubsport បង្កើតកម្លាំងបាន ៧៦០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,០ វិនាទី និងល្បឿនអតិបរមា ៣៣១គ.ម/ម៉។
- 9ff GT9-R បំពាក់ជាមួយម៉ាស៊ីន Porsche-derived ចំណុះ ៤,០លីត្រ twin-turbocharged F6 កម្លាំង ១ ១២០សេះ និងល្បឿនអតិបរមា ៤១៨ គ.ម/ម៉។