[បរទេស] បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានចំនួនដល់ទៅ ១៧០ ម៉ាកយីហោផ្សេងគ្នា ដែលមានការផ្គត់ផ្គង់មានទំហំធំដូចតម្រូវការនៅក្នុងទីផ្សាររបស់ខ្លួន។ ទោះបីជាទំហំរបស់វាក៏ដោយ ក៏ប្រទេសចិននៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹង សហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច។ ខាងក្រោមនេះ គឺជាម៉ាកយីហោទាំង ៥ របស់ប្រទេសចិនដែលអាចវៃលុកនៅទីផ្សារបរទេស៖
MG គឺជាម៉ាកយីហោដែលមានដើមកំណើតនៅអង់គ្លេស ដែលបាននៅក្នុងឧស្សាហកម្មរថយន្តអស់រយៈពេលជិត ១០០ ឆ្នាំ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនចាប់តាំងពីឆ្នាំ ២០០៦ ។ នៅឆ្នាំ ២០២២ វាគឺជាម៉ាកយីហោដែលពេញនិយមបំផុតនៅទីផ្សារខាងក្រៅប្រទេសចិន។ លើសពីនេះ MG គឺជាម៉ាកយីហោដែលផលិតរថយន្តអគ្គិសនី BEV (Battery Electric Vehicle) ដែលលក់ដាច់បំផុតទី ៤ នៅអឺរ៉ុបក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ។
BYD គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសចិន ប៉ុន្តែនៅតែមានទីផ្សារតូចសម្រាប់នៅទីផ្សារក្នុងទ្វីបអឺរ៉ុប ប៉ុន្តែបានទទួលការទាក់ទាញនៅក្នុងតំបន់ផ្សេងទៀតផងដែរ។ វាជាម៉ាកយីហោមួយក្នុងចំណោមម៉ាកដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក ដោយសាររថយន្តប្រើអគ្គិសនីប្រភេទ Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធ។
Geely/Zeekr ជាម៉ាកយីហោដ៏ធំបំផុតនៅភាគខាងលិចរបស់ប្រទេសចិន ដែលមានទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុនផលិតរថយន្តនៅលោកខាងលិចផ្សេងទៀតដែលជាផ្នែកមួយនៃក្រុមហ៊ុន Geely Group យីហោនេះមានលទ្ធភាពទទួលបានការប្រកួតប្រជែងទៅលើគ្រោងឆ្អឹង និងបច្ចេកវិទ្យាដែលអនុលោមតាមស្តង់ដារអឺរ៉ុប និងអាមេរិកខាងជើង។
NIO កំពុងតែវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនាពេលបច្ចុប្បន្ននេះ ជាមួយបច្ចេកវិទ្យាជាច្រើនដូចជា សម្ថតិភាពដំណើរការអាគុយ និងបច្ចេកវិទ្យាកាលវិភាគផ្លាស់ប្តូរអាគុយជាដើម ។
Wuling ក្រុមហ៊ុននេះត្រូវបានគេចាត់ទុកជាម៉ាករថយន្តចិនដែលមានតម្លៃទាបដែលមានការប្រកួតប្រជែងខ្លាំង និងត្រូវបានប្រើម៉ាកយីហោជាសកលរបស់ដៃគូរបស់ខ្លួនគឺ Chevrolet ដែលអាចចាប់យកចំណែកទីផ្សារបានយ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងតំបន់ដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិកជាដើម ៕