F9 ឬ Fast & Furious 9 គឺជារឿងរបស់ Universal Pictures ដ៏ល្បីល្បាញមួយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តារអ្នកគាំទ្រ ជុំវិញពិភពលោក។ F9 ជារឿងវគ្គបន្ទាប់ទី៩ ចាប់តាំងពីវគ្គដំបូងក្នុងឆ្នាំ២០០១ The Fast and the Furious, Fast 2 Furious (២០០៣), The Fast and the Furious: Tokyo Drift (២០០៦), Fast & Furious (២០០៩), Fast Five (២០១១), Fast & Furious 6 (២០១៣), Furious 7 (២០១៥), The Fate of the Furious (២០១៧) និង F9 នេះឯងក្នុងឆ្នាំ២០២១។ តាមពិតទៅ រឿងនេះគ្រោងនឹងចាក់បញ្ចាំងតាំងពីខែមេសា ឆ្នាំ២០១៩ មកម្លេះ តែដោយសារតែជម្ងឺរាតត្បាតសកល កូវីដ-១៩ ទើបបានជារឿងនេះពន្យាពេលការចាក់ផ្សាយ។ សម្រាប់ពេលវេលាចាក់បញ្ចាំងជាថ្មីគឺ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅហុងកុង កូរ៉េខាងត្បូង និងតៃវ៉ាន់ ដោយឡែកសហរដ្ឋអាមេរិចគឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ អ្វីដែលជក់ចិត្តបំផុតនោះគឺការឈុតបើកឡានដ៏សាហាវ និងបច្ចេកទេសបើកបររបស់តួអង្គនីមួយៗ ហេតុនេះហើយ ខេមបូអូតូ សូមនាំបងប្អូនទាំងអស់គ្នា មកស្គាល់យានយន្តទាំងអស់ដែលមានប្រើនៅក្នុងឈុតឆាតរបស់រឿង F9 (ដកស្រង់តាមរយៈឈុតខ្លីៗប៉ុណ្ណោះ) នេះ ដែលមានដូចជា៖
- Massey Ferguson 165
- 1970 Dodge Charger R/T
- 1968 Charger 500 (Mid-Engine)
- 2020 Hellcat Widebody Charger
- Yamaha YZ450F
- 1974 Chevrolet Nova SS
- 2020 Toyota Supra
- 2020 Jeep Gladiator
- 2018 Noble M600
- Ford GT350
- Pontiac Fiero
សង្ឃឹមថាស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជាឆាប់បញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយរោងកុន និងអាជីវកម្មជាច្រើនអាចបើកដំណើរការឡើងវិញ។ ខាងក្រោមនេះជាវីដេអូ Teaser ទី២៖