អ្នកប្រើប្រាស់រថយន្តមួយចំនួនមិនសូវនិយមប្រើយ៉ាន់រថយន្ត ដែលមានមកពីនាយនោះទេ ដោយសារគេយល់ថា ការប្ដូរដាក់យ៉ាន់ផ្សេងអាចធ្វើឲ្យរថយន្តរបស់គេមើលទៅប្លែក ទាក់ទាញខុសធម្មតា។ មិនខុសពីខ្មែរទេ បរទេសក៏និយមលេងយ៉ាន់រថយន្តរបស់គេដែរ ធ្វើឲ្យយ៉ាន់រថយន្តល្អៗមានតម្លៃកប់ដូចខាងក្រោមនេះ៖
១. Nutek តម្លៃ ៦១១៣ដុល្លារ
យ៉ាន់ Nutek ផលិតដោយដៃ ប៉ុន្តែស្ដង់ដារ នៅអាមេរិក ធ្វើឲ្យវាមានតម្លៃថ្លៃខ្លាំង។
២. Forgiato Estremo តម្លៃ៥៧៦០ដុល្លារ
យ៉ាន់ Forgiato Estremo ផលិតតាមការចង់បានរបស់អតិថិជន។ អតិថិជនអាចកុម្ម៉ង់ចង់បានរាងខូង ឬលៀនក៏បាន។
៣. Forgiato Basamento តម្លៃ ៤៦៦៤ដុល្លារ
យ៉ាន់ Forgiato Basamento អាចកុម្ម៉ង់ក្នុងការលាបពណ៌អ្វីក៏បាន តាមចិត្តចង់របស់អតិថិជន។ ចំណែកដែកផលិតឡើងពីដែកអាលុយមីញ៉ូមយន្តហោះ។
៤. Lexani Forged តម្លៃ ៤០៦០ដុល្លារ
យ៉ាន់ Lexani Forged មានលក្ខណៈពិសេសត្រង់ដែកផ្សំឡើងដោយសារធាតុច្រើនយ៉ាង ធ្វើឲ្យវាមាំ ប៉ុន្តែស្រាល។ គេអាចធ្វើកាំវាឲ្យតូច និងស្ដើងបាន។
៥. Savini តម្លៃ៣៩២០ដុល្លារ
យ៉ាន់ Savini មានការរចនាលេងស្ទីលប្លែក។ ចំណែកដែកមាំ ស្រាល និងស័ក្ដិសមជាមួយនឹងរថយន្តច្រើនប្រភេទ៕