មកស្គាល់ឡាន Hybrid ទាំង ១០ ដែលបើកបរបានលឿនជាងបំផុតលើលោក

មុននឹងនិយាយពីកំពូលរថយន្តកូនកាត់ Hybrid ទាំង ១០ ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក យើងគួរតែអរគុណដល់សង្វាកផលិតកម្មដ៏ធំ និងដំបូងគេបំផុតរបស់ពិភពលោកគឺរថយន្ត Toyota Prius។ ហើយរហូតមកដល់ពេលនេះ រថយន្តប្រភេទ Hybrid នៅតែឈរជាជម្រើសដ៏ល្អមួយសម្រាប់ប្រទេសមួយចំនួនធំ បើទោះបីជារថយន្តអគ្គិសនីកំពុងតែឈរលើជម្រើស និងការផលិតអោយប្រើ​ប្រាស់នាពេលអនាគតក៏ដោយ ព្រោះជាក់ស្តែងបញ្ហារបស់រថយន្តអគ្គិសនីគឺកន្លែងសាកភ្លើងល្បឿនលឿនតែម្តង។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសកម្ពុជាយើងក៏មានការនាំចូលរថយន្តប្រភេទ Hybrid នេះពីក្រុមហ៊ុនផ្លូវការកំពូលៗ ប្រណិតៗ និងពីប្រទេសចិនជាច្រើនផងដែរដូចជា Toyota Cambodia, Land Rover Cambodia, DFSK E5, Dongfeng Aeolus Huge ជាដើម។

ឥឡូវនេះ យើងងាកមកនិយាយពីរថយន្តប្រភេទកូនកាត់ Hybrid ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកខាងក្រោម៖

១០. Acura NSX ដំណើរការដោយម៉ាស៉ីនសាំង 3.5L twin-turbo V6 ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងបាន ៦០០សេស ល្បឿនអតិបរមា ៣០៧ km/h និងល្បឿនពី ០ – ៩៦km/h ប្រើពេល ៣វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៩. Porscha Panamera Turbo S E-Hybrid ដំណើរការដោយម៉ាសុីនសាំង 4.0L turbocharged V8 ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតថាមពលកម្លាំងបាន ៦៩០សេស ល្បឿនអតិបរមា ៣១៥km/h។

៨. Mercedes-AMG GT 63 S E Performance ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ប្រើម៉ូទ័រអគ្គិសនីចំនួន ១ ផលិតថាមពលកម្លាំងបាន ៨៣១សេស មានល្បឿនអតិបរមា ៣១៦km/h។

៧. លេខរៀងទី ៧ពិសេស ព្រោះមាន ៣ឡានគឺរថយន្ត Ferrari 296 GTB/GTS និង McLaren Artura ដោយ Ferrari 296 GTB/GTS ដំណើរការដោយម៉ាសុីនសាំង 3.0L twin-turbo V6 ប្រភេទ​ plug-in hybrid ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតថាមពលកម្លាំងបាន ៨១៩សេស ល្បឿនអតិបរមា ៣៣០ km/h។

រីឯ McLaren Artura ដំណើរការដោយម៉ាសុីនសាំង 3.0L twin-turbo V6 ផលិតថាមពលកម្លាំងបាន ៦៧១សេស ល្បឿនអតិបរមា ៣៣០ km/h។

៦. Ferrari SF90 Stradale/SF90 Spider ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ៣ អាចផលិតថាមពលកម្លាំងបាន ៩៨៦សេស ល្បឿនអតិបរមា ៣៤០ km/h។

៥. Porsche 918 Spyder ដំណើរការដោយម៉ាសុីនសាំង 4.6L twin-turbo V8 ម៉ូទ័រអគ្គិសនី ២ អាចផលិតថាមពលកម្លាំងបាន ៨៧៤សេស ល្បឿនអតិបរមា ៣៤៥ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៦វិនាទី។

៤. McLaren P1 និង Lamborghini Revuelto ដោយ McLaren P1 ដំណើរការដោយម៉ាសុីនសាំង 3.8L twin-turbo V8 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ៩០៣សេស ល្បឿនអតិបរមា ៣៥០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៨វិនាទី។

រីឯ Lamborghini Revuelto ដំណើរការដោយម៉ាសុីនសាំង 6.5L twin-turbo V12 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ១០០១សេស ល្បឿនអតិបរមា ៣៥០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៥វិនាទី។

៣. Mercedes-AMG ONE ដំណើរការដោយម៉ាសុីនសាំង 1.6L turbocharged V6 ម៉ូទ័រអគ្គិសនី ៤ អាចផលិតថាមពលកម្លាំងបាន ១០៤៩សេស ល្បឿនអតិបរមា ៣៥១ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៩វិនាទី។

២. McLaren Speedtail ដំណើរការដោយម៉ាសុីនសាំង 4.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ១ អាចផលិតថាមពលកម្លាំងបាន ១០៥៥សេស ល្បឿនអតិបរមា ៤០២ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ៣វិនាទី។

១. Koenigsegg Regera រថយន្តកំពូលរបស់ពិភពលោកនាពេលបច្ចុប្បន្ន និងត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៦។ រថយន្តនេះដំណើរការដោយម៉ាសុីនសាំង 5.0L twin-turbo V8 ម៉ូទ័រអគ្គិសនី ៣ អាចផលិតថាមពលកម្លាំងបាន ១៤៨៩សេស ល្បឿនអតិបរមា ៤១០ km/h រត់ពីកុងទ័រ ០ – ១០០km/h ប្រើពេល ២,៨វិនាទី។

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម