មកស្គាល់ឡានអគ្គិសនី៥ តម្លៃធូរថ្លៃជាងគេនៅអាមេរិក

ក្រៅពីប្រទេសចិន និងតំបន់អឺរ៉ុប រថយន្តអគ្គិសនីក៏មានចំណែកទីផ្សារគួរសមផងដែរនៅសហរដ្ឋអាមេរិក ហើយម៉ាករថយន្តក្នុងស្រុក បានប្រកួតប្រជែងម៉ាករថយន្តក្រៅស្រុកទាំងលើផ្នែកឌីហ្សាញ និងតម្លៃលក់។ ខាងក្រោមនេះជារថយន្តអគ្គិសនីតម្លៃធូរថ្លៃជាងគេទាំង៥នៅសហរដ្ឋអាមេរិក។

១. Nissan Leaf

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Leaf នាពេលបច្ចុប្បន្នគឺជារថយន្តអគ្គិសនីធូរថ្លៃជាងគេនៅសហរដ្ឋអាមេរិក ជាមួយតម្លៃប្រមាណ ២៨ ០០០ដុល្លារ។ វាមានបំពាក់អាគុយចំណុះ ៤០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ។

២. Mini Cooper SE

រថយន្ត Mini Cooper SE មានតម្លៃចាប់ពីប្រមាណ ៣០ ០០០ដុល្លារ ដែលវាប្រើប្រាស់អាគុយចំណុះ ៣២,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

៣. Chevrolet Bolt EV

រថយន្ត Bolt EV មានតម្លៃដាក់លក់ប្រមាណ ៣២ ០០០ដុល្លារ ដែលអាគុយចំណុះ ៦៥គីឡូវ៉ាត់ម៉ោងរបស់វា អាចឲ្យបើកបរបានចម្ងាយ ៤១៦គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

៤. Mazda MX-30 EV

រថយន្ត Mazda MX-30 មានតម្លៃចាប់ពី ៣៤ ៦០០ដុល្លារ ហើយអាគុយរបស់វាមានទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង។ ពេលសាកភ្លើងពេញវាអាចបើកបរបានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ។

៥. Hyundai Kona Electric

Kona Electric អាចបើកបរបានចម្ងាយប្រមាណ ៤១៤គីឡូម៉ែត្រ ដោយមានអាគុយចំណុះ ៦៤គីឡូវ៉ាត់ម៉ោង ហើយវាមានតម្លៃចាប់ពីប្រមាណ ៣៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម