មកហើយ Nissan Qashqai អាប់ឌែតថ្មី ស៊េរីឆ្នាំ២០២៤ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការហើយនៅតម្លៃលក់របស់រថយន្ត Nissan Qashqai អាប់ឌែតថ្មី ស៊េរីឆ្នាំ២០២៤  ដែលមាន៥ជម្រើសនៅទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចាប់ពី ៣៨,៧៨០ដុល្លារ ដល់ ៤៦,៦៣៣ដុល្លារ ។

រថយន្តថ្មីនេះដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ៣ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៣៨សេះ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ។
  • ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៥៦សេះ ភ្ជាប់មកជាមួយប្រអប់លេខដោយដៃ ឬ លេខអូតូ CVT បូកផ្សំនឹងប្រើប្រាស់ប៉ុងពី AWD ជាជម្រើស។
  • ម៉ាស៊ីនកូនកាត់ e-POWER hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រនិងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៨៧សេះ។

សម្រាប់ផ្នែកខាងក្រៅវិញទទួលបានប៉ាណានិងកាងថ្មីអមដោយចង្កៀងមុខ-ក្រោយដ៏ស្លីម ប្រភេទ LED និងភ្លើង DRLs​ ព្រមទាំងប្រើប្រាស់ថាស់កង់ទំហំ ១៧អ៉ីញ ដល់ ២១អ៊ីញ​ ទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល, អេក្រង់ head-up display និងអេក្រង់កំសាន្ត touchscreen (ទំហំ អាស្រ័យលើជម្រើស) អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើននៅលើគ្រប់ជម្រើសទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម